បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អ្នកជំនាញការអន្តរជាតិចុះពិនិត្យការដ្ឋានប្រាសាទ មុនកិច្ចប្រជុំបច្ចេកទេសលើកទី៤២

អ្នកជំនាញការអន្តរជាតិចុះពិនិត្យការដ្ឋានប្រាសាទ មុនកិច្ចប្រជុំបច្ចេកទេសលើកទី៤២

​ក្រុមអ្នកជំនាញការអាដហុកនៃគណៈកម្មាធិការអន្តរជាតិសម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍តំបន់រមណីយដ្ឋានប្រវត្តិសាស្រ្តអង្គរ និងសំបូរព្រៃគុក បានចាប់ផ្តើមចុះពិនិត្យការដ្ឋានជួសជុលប្រាសាទសំខាន់ៗនៅក្នុងតំបន់រមណីយដ្ឋានអង្គរហើយ ដើម្បីត្រៀមលក្ខណៈមុនការបើកកិច្ចប្រជុំបច្ចេកទេសលើកទី៤២ ជាផ្លូវការ។

Advertisement

សកម្មភាពចុះត្រួតពិនិត្យនេះ បានចាប់ផ្តើមធ្វើឡើងចាប់ពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៦ តទៅ ដោយក្រុមអ្នកជំនាញការ​បានអញ្ជើញទៅកាន់ប្រាសាទសំខាន់ៗមួយចំនួន រួមមាន ប្រាសាទបាគង ប្រាសាទបន្ទាយសំរែ និងប្រាសាទតាព្រហ្ម។ នៅក្នុងដំណើរការចុះពិនិត្យនេះ ក្រុមអ្នកជំនាញការបានស្តាប់ការធ្វើបទបង្ហាញយ៉ាងលម្អិតពីអ្នកជំនាញការដ្ឋាននីមួយៗ អំពីវឌ្ឍនភាពការងារ បច្ចេកទេស និងបញ្ហាប្រឈមផ្សេងៗ។

ជាមួយគ្នានោះដែរ ក្រុមអ្នកជំនាញការអន្តរជាតិក៏បានផ្តល់នូវអនុសាសន៍ និងមតិណែនាំសំខាន់ៗបន្ថែមទៀត ដើម្បីធានាឱ្យការងារអភិរក្ស និងជួសជុលប្រាសាទបុរាណទាំងនោះ កាន់តែមានគុណភាពខ្ពស់ និងត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេសកម្រិតអន្តរជាតិ។

ចំពោះលទ្ធផល និងការវាយតម្លៃពីការចុះពិនិត្យនេះ នឹងត្រូវយកទៅពិភាក្សាដើម្បីផ្តល់ជាអនុសាសន៍ផ្លូវការ នៅក្នុងកិច្ចប្រជុំបច្ចេកទេសលើកទី៤២ ស្តីពីការងារអភិរក្ស អភិវឌ្ឍន៍ និងថែរក្សារមណីយដ្ឋានអង្គរ ដែលនឹងប្រព្រឹត្តទៅនៅខេត្តសៀមរាប នាថ្ងៃទី៩-១០ ខែមិថុនា ឆ្នាំ២០២៦ ខាងមុខនេះ៕

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា