បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អ្នក​សម្របសម្រួល​អ.ស.បគាំទ្រការ​ប្រើ​យន្ត​ការ​ផ្សះផ្សា​ដោយ​បង្ខំ​ដោះស្រាយ​បញ្ហា​ដែន​សមុទ្រ​ត្រួត​ស៊ី​គ្នារវាងកម្ពុជា-​ថៃ​

អ្នក​សម្របសម្រួល​អ.ស.បគាំទ្រការ​ប្រើ​យន្ត​ការ​ផ្សះផ្សា​ដោយ​បង្ខំ​ដោះស្រាយ​បញ្ហា​ដែន​សមុទ្រ​ត្រួត​ស៊ី​គ្នារវាងកម្ពុជា-​ថៃ​

ភ្នំពេញ៖អ្នក​សម្របសម្រួល​អង្គការ​សហប្រជាជាតិ​ប្រចាំ​កម្ពុជាបានថ្លែងនូវការគាំទ្រ​កម្ពុជាក្នុង​ការ​សម្រេច​ចិត្ត​ប្រើប្រាស់​យន្ត​ការ​ផ្សះ ផ្សារ​ដោយ​បង្ខំ​ក្នុង​នីតិសមុទ្រ​​អន្តរជាតិ ​ដើម្បី​ដោះស្រាយ​បញ្ហា​ដែន​សមុទ្រ​ត្រួត​ស៊ី​គ្នា​ជា​មួយ​ប្រទេស​ថៃក្នុង​នោះអ.ស.ប ក៏នឹង​មាន​ជំនួយ​ផ្នែក​ច្បាប់​ ការ​ប្រឹក្សា​យោបល់ និង​បច្ចេកទេស​ផង​ដែរបើ​កម្ពុជាស្នើ​សុំ ​។

Advertisement

ប្រាប់ក្រុមអ្នកនាំសារព័ត៌មានក្រោយជំនួបរវាង​សម្ដេចមហារដ្ឋ​សភាធិការ​ធិបតី​ ឃួន សុដារី ​ប្រធាន​សភា​កម្ពុជា ជាមួយ​លោកជំទាវ វ្លាដាន់កា អាន់ដ្រេវ៉ា (Vladanka Andreeva )អ្នក​សម្របសម្រួល​អង្គការ​សហប្រជាជាតិ​ប្រចាំ​កម្ពុជានា​ព្រឹក​ថ្ងៃ​ទី​៤ ខែ​មិថុនា ឆ្នាំ២០២៦ នៅ​វិមាន​រដ្ឋសភា​ ឯកឧត្តម កែវ​ ពិសិដ្ឋ នាយក​ខុទ្ទកាល័យ​ និង​ជា​អ្នកនាំពាក្យ​សម្ដេច​ប្រធាន​សភា បាន​ឱ្យ​ដឹងថា នៅក្នុង​ជំនួបនេះ​អ្នក​សម្រប​សម្រួល​អង្គការ​សហប្រជាជាតិ​ប្រចាំ​កម្ពុជា បានអបអរសាទ និងគាំទ្រចំពោះកម្ពុជា ដែល​បាន​ប្រកាន់យកច្បាប់អន្តរជាតិ ដោះស្រាយការទូត និងដោះស្រាយតាមពហុភាគីនិយម ។
ជាមួយនេះ លោកជំទាវបាន​គាំទ្រ​ចំពោះ​ជំហរ​កម្ពុជា ​ក្នុង​ការ​ប្រើប្រាស់​ប្រព័ន្ធ​ពហុភាគី​និយម និង​ច្បាប់​អន្តរជាតិ ​ក្នុង​ការ​ដោះស្រាយ​​ទំនាស់​ដោយ​សន្តិវិធី​ ជា​ពិសេស ​គឺ​ការ​ប្រើប្រាស់​យន្ត​ការ​របស់​ UNCLOS សម្រាប់​ដោះស្រាយ​បញ្ហា​ដែន​សមុទ្រ​ត្រួត​ស៊ី​គ្នា​ជា​មួយ​ប្រទេស​ថៃ ​នៅ​ពេល​នេះ ​។

បើតាម​អ្នកនាំពាក្យរូបនេះ បញ្ជាក់ថា យើង​អាច​មាន​ការ​ប្រឹក្សា​យោបល់​ ដោយភាគី​ទាំង​សង​ខាង ​អាច​មាន​សិទ្ធិ​ក្នុង​ការ​សុំ​នូវ​ការ​ប្រឹក្សា​យោបល់​ សិទ្ធិ​នូវ​ការ​សុំ​ជំនួយ​ការ​បច្ចេកទេស ជំនួយ​ផ្សេង​ៗ ហើយ​អង្គការ​សហប្រជាជាតិ ​នឹង​ឆ្លើយ​តប​តាម​តម្រូវ​ការ​ផ្សេង​ៗ​ តាម​អ្វី​ដែល​គេ​អាច​ផ្ដល់​បាន​តាម​ក្រប​ខណ្ឌ ​នៃ​អង្គការ​សហប្រជាជាតិ ។

​ការ​ជ្រើស​រើស​យក​យន្ត​ការ ​នៃ​ការ​ដោះស្រាយ​បញ្ហា​តាម​អង្គការ​សហប្រជាជាតិ ​ព្រោះ​កម្ពុជា​ មាន​ជំនឿ​លើ​អង្គការ​នេះ ​ធានា​នូវ​យុត្តិធម៌ និង​ស្ថិរភាព​ពិភព​លោក ​។ នេះបើតាមឯកឧត្តម​ កែវ ពិសិដ្ឋ បញ្ជាក់បន្ថែមប្រាប់អ្នកសារព័ត៌មាន ។

ឆ្លៀតឱកាសនេះ លោកជំទាវអ្នកសម្របសម្រួលអ.ស.ប បានប្តេជ្ញាជួយកម្ពុជា និងសហការឱ្យកាន់តែប្រសើរឡើងថែមទៀត ក្នុងគោលដៅប្រកបដោយចីរភាព ក៏ដូចជា ជួយជ្រុំជ្រែងកម្ពុជា ក្លាយជាប្រទេសអភិវឌ្ឍតាមចក្ខុវិស័យដែលបានដាក់ចេញ ។

នៅក្នុងជំនួបនេះដែរ ​សម្ដេចរដ្ឋ​សភា​ធិបតី ឃួន សុដារី មាន​ប្រសាសន៍ថ្លែងអំណរគុណ​ដល់​អង្គការ​សហប្រជាជាតិ ​ដែល​ជា​អ្នក​ធានា​ដល់​ការ​អភិវឌ្ឍ និង​ខែល​ការពារ​ប្រទេស​នានា ​ពីអំពើ​អយុត្តិធម៌ ។

​សម្ដេច​​​​ប្រធាន​រដ្ឋ​សភា​ បាន​បញ្ជាក់​ថា ​កម្ពុជា ​នៅ​តែ​មាន​ជំនឿ​លើ​ប្រព័ន្ធ​ពហុភាគី​និយម និង​ច្បាប់​អន្តរជាតិ ដែល​ហេតុ​នេះ​ហើយ ​ទើប​សភា​កម្ពុជា ​បាន​អនុម័ត​អនុម័តយល់ព្រម​លើ​អនុសញ្ញា​អង្គការសហប្រជាជាតិ ​ស្ដីពី​នីតិសមុទ្រ ​កាល​ពី​ខែ​មករា​ និង​សម្រេច​ប្រើប្រាស់​យន្ត​ការ​ផ្សះផ្សា​ដោយ​បង្ខំ ​ដែល​មាន​ក្នុង​ច្បាប់​នេះ ​។

​សម្ដេចរដ្ឋ​សភា​ធិបតី បន្ថែមថា កម្ពុជា ក្នុងនាមជាប្រទេសជិតខាង គឺមានតែមានការរក្សា សុខសន្តិភាពទេ ដែលជាប្រយោជន៍ក្នុងការអភិវឌ្ឍ និងជាប្រយោជន៍ដល់ប្រទេស និងប្រជាជន នៃប្រទេសទាំងពីរ កម្ពុជា-ថៃ ។

គួររម្លឹក​ថា​ កាល​ពី​ថ្ងៃ​ទី​២ ខែ​មិថុនា ឆ្នាំ២០២៦ រាជរដ្ឋាភិបាល​កម្ពុជា ​បាន​ផ្ញើ​លិខិត​ផ្លូវ​ការ​ទៅ​កាន់​អគ្គលេខា​ធិការ​អង្គការ​សហប្រជាជាតិ​ និង​ប្រទេស​ថៃ ពី​ការ​ចាប់​ផ្ដើម​យន្ត​ការ ​នៃ​ការ​ផ្សះផ្សា​ដោយ​បង្ខំ​ក្នុង​នីតិសមុទ្រ ដោះស្រាយ​បញ្ហា​ព្រំដែន​សមុទ្រ​ត្រួត​ស៊ីគ្នា​ជា​មួយ​ថៃ​ បន្ទាប់​ពីភាគី​ថៃ ​បាន​ដក​ខ្លួន​ចេញ​ដោយ​ខ្លួន​ឯង​ពី​ MOU ឆ្នាំ​២០០១ កាល​ពី​ដើម​ខែ​ឧសភា​កន្លង​ទៅ ​៕

អត្ថបទ៖ វណ្ណលុក
រូប៖ ហេង សម្បត្តិ

ស៊ូ វណ្ណលុក

ស៊ូ វណ្ណលុក

ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា