បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កម្ពុជាអបអរទិវាបរិស្ថានជាមួយការប្រកាសរកឃើញសត្វព្រៃកម្រជាច្រើនប្រភេទ

កម្ពុជាអបអរទិវាបរិស្ថានជាមួយការប្រកាសរកឃើញសត្វព្រៃកម្រជាច្រើនប្រភេទ

នៅថ្ងៃសុក្រនេះ កម្ពុជាអបអរទិវាបរិស្ថាន ជាមួយការប្រកាសពីការរកឃើញវត្តមានសត្វព្រៃជាច្រើនប្រភេទនៅក្នុងឧទ្យានជាតិ វើនសៃ-សៀមប៉ាង ក្នុងនោះមានទាំងសត្វដែលទទួលរងការគំរាមកំហែងជិតផុតពូជ និងសត្វដែលគេមិនដែលបានជួយប្រទះនៅក្នុងតំបន់សិក្សានោះ។

Advertisement

ការសិក្សាស្រាវជ្រាវដែលទើបចុះផ្សាយថ្មីៗនេះ បានបញ្ជាក់ពីវត្តមានសត្វព្រៃជិត៥០ប្រភេទក្នុងឧទ្យានជាតិវើនសៃ-សៀមប៉ាង នៅតំបន់ភាគឦសាននៃប្រទេសកម្ពុជា ក្នុងនោះ មានថនិកសត្វចំនួន ៧ប្រភេទស្ថិតក្នុងក្រុមទទួលរងការគំរាមកំហែងនៃការផុតពូជ ហើយមានប្រភេទខ្លះ ពុំដែលត្រូវបានប្រទះឃើញផ្ទាល់ភ្នែកនៅក្នុងតំបន់សិក្សានោះឡើយ។

សត្វព្រៃកម្រទាំង៧ប្រភេទនោះ មាន៖ ទន្សោង ពង្រូល ស្វាកន្ទុយសជើងក្រហម ទោចថ្ពាល់លឿងឦសាន សត្វកែះ ខ្លាឃ្មុំតូច និងខ្លាពពក។

ការស្រាវជ្រាវតាមរយៈម៉ាស៊ីនថតស្វ័យប្រវត្តិរយៈពេល៨ខែ គិតចាប់ពីខែមករា ដល់ខែសីហា ឆ្នាំ២០២៥ ត្រូវបានអនុវត្តដោយក្រុមអ្នកវិទ្យាសាស្រ្តចម្រុះមកពីក្រសួងបរិស្ថាន អង្គការអភិរក្សអន្តរជាតិកម្ពុជា (CI) និងអង្គការ Wild Earth Allies។

អ្នកស្រាវជ្រាវបានកត់ត្រាវត្តមានសត្វព្រៃសរុបចំនួន ៤៧ ប្រភេទ រួមមាន ថនិកសត្វ២៦ប្រភេទ បក្សី១៨ប្រភេទ និងសត្វល្មូន៣ប្រភេទ។ លទ្ធផលទាំងនេះបានឆ្លុះបញ្ចាំងពីសារៈសំខាន់ជាសកលនៃឧទ្យានជាតិវើនសៃ-សៀមប៉ាង ហើយក៏បានផ្តល់ព័ត៌មានសំខាន់ៗអំពីស្ថានភាពសត្វព្រៃ និងមូលដ្ឋានគាំទ្រដល់ការសម្រេចចិត្តផ្អែកលើភស្តុតាងវិទ្យាសាស្ត្រ ដែលអាចជួយតម្រង់ទិសដល់ការងារអភិរក្សនាពេលអនាគត។

ទោះបីជាតំបន់សិក្សានេះមានសារៈសំខាន់ខ្ពស់ផ្នែកប្រព័ន្ធអេកូឡូស៊ីយ៉ាងណាក៏ដោយ ក៏នៅមិនទាន់មានការស្រាវជ្រាវ និងអង្កេតជីវៈចម្រុះឱ្យបានទូលំទូលាយនៅឡើយទេ ដោយសារវាជាតំបន់មិនទាន់ទទួលបានការចាប់អារម្មណ៍ ពិបាកចូលទៅដល់ ហើយធនធានសម្រាប់ការស្រាវជ្រាវនៅមានកម្រិត។

ទោះជាយ៉ាងណា កិច្ចសហការរវាងស្ថាប័នរដ្ឋ អង្គការក្រៅរដ្ឋាភិបាល វិស័យឯកជន ជនជាតិដើមភាគតិច និងសហគមន៍មូលដ្ឋាន គឺពិតជាចាំបាច់ណាស់ ក្នុងការងារអភិរក្ស និងការពារប្រភេទសត្វកំពុងរងការគំរាមកំហែងទាំងនេះ។

នៅក្នុងឱកាសអរសាទរទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោកឆ្នាំនេះផងដែរ សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានអំពាវនាវដល់សាធារណជនទាំងអស់ ចូលរួមឱ្យបានផុសផុលក្នុងកិច្ចគាំពារបរិស្ថាន ក៏ដូចជាការគ្រប់គ្រងសំរាម ប្លាស្ទិក និងសំណល់រឹង ដើម្បីរួមគ្នាការពារភពផែនដីឱ្យមានភាពស្អាត បៃតង និងចីរភាព ជាឧត្តមប្រយោជន៍ ដល់សង្គម និងមនុស្សជាតិគ្រប់ជំនាន់៕

ដោយ ង៉ាន់ ទិត្យ និង វណ្ណលុក

ស៊ូ វណ្ណលុក

ស៊ូ វណ្ណលុក

ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា