បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ក្រុមហ៊ុន អាយជី ត្រេឌីង គ្រុប បាន​ប្រកាស​សម្ពោធ​ជា​ផ្លូវការ​នូវ​ផលិតផល​ទឹកដោះ​គោម្សៅ VITALITÉ​សម្រាប់​មនុស្ស​ពេញវ័យ អាយុចាប់ពី ៣៥ ឆ្នាំឡើង

ក្រុមហ៊ុន អាយជី ត្រេឌីង គ្រុប បាន​ប្រកាស​សម្ពោធ​ជា​ផ្លូវការ​នូវ​ផលិតផល​ទឹកដោះ​គោម្សៅ VITALITÉ​សម្រាប់​មនុស្ស​ពេញវ័យ អាយុចាប់ពី ៣៥ ឆ្នាំឡើង

រាជធានីភ្នំពេញ — នៅថ្ងៃទី ០៦ ខែមិថុនា ឆ្នាំ ២០២៦ វេលាម៉ោង ៦:០០ ព្រឹក​នេះ ក្រុមហ៊ុន IG Trading Group Co.,LTDបាន​ប្រកាស​សម្ពោធ​ជា​ផ្លូវ​ការ​នូវ​ផលិតផល​ថ្មី​ចុង​ក្រោយ​បង្អស់​របស់​ខ្លួនគឺ វីតាលីតេ (VITALITÉ)  ដែល​ជា​ផលិតផល​ទឹកដោះ​គោ​ម្សៅ​សម្រាប់​មនុស្ស​ពេញវ័យ អាយុចាប់ពី ៣៥ ឆ្នាំឡើង ក្នុង​តម្លៃ​​ត្រឹមតែ ៣៣ ដុល្លារ អាមេរិក (33 USD) ប៉ុណ្ណោះ។

Advertisement

ក្រោម​ទស្សន​ស្នូល «VITALITÉ ផ្តល់​ថាមពល​ដល់​រាងកាយ និងខួរក្បាល» ផលិតផល​ថ្មី​នេះ​ត្រូវ​បាន​ស្រាវជ្រាវ និង​អភិវឌ្ឍ​ឡើង​យ៉ាង​សម្រិត​សម្រាំង ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​តម្រូវការ​សុខភាព​របស់​មនុស្ស​ពេញ​វ័យ ក្នុង​ការ​បំពេញ​បន្ថែម​នូវ​សារធាតុ​ចិញ្ចឹម​សំខាន់ៗ បង្កើន​ថាមពល​ដល់​រាងកាយ និង​ខួរ​ក្បាល​ ព្រមទាំង​គាំទ្រ​ដល់​សកម្មភាព​ប្រចាំថ្ងៃ និង​របប​អាហារ​ឱ្យ​កាន់​តែ​មាន​តុល្យភាព។

សារ​ធាតុ​ចិញ្ចឹម​សំខាន់ៗ និង​អត្ថ​ប្រយោជន៍​ដ៏​ល្អ​របស់ VITALITÉ រួមមាន៖

  • វីតាមីន D និងកាល់ស្យូម ប្រូតេអ៊ីន ដែល​មាន​គុណភាព​ខ្ពស់ និង​សម្បូរ​ទៅ​ដោយ វីតាមីន​ជា​ច្រើន​មុខ​ដូចជា B1 B2 B5 B6 B12 C ជួយ​បង្កើនកម្លាំង និងសាច់ដុំឱ្យមានសុខភាពល្អ
  • កាល់ស្យូម ជាតិដែក វីតាមីន D និង​វីតាមីន K ជួយទ្រទ្រង់ដល់ឆ្អឹងរឹងមាំ
  • អូមេហ្គា ៣ និងអូមេហ្គា ៦ ជួយដល់សរសៃឈាមបេះដូងដំណើរការល្អ
  • សេលេនីញ៉ូម និងវីតាមីន A ការពារប្រព័ន្ធការពាររាងកាយឱ្យកាន់តែល្អ
  • សារធាតុអ៊ីយ៉ូត (lodine) ជាតិដែក វីតាមីន A និងវីតាមីន B2 ជំនួយដល់សុខភាពខួរក្បាល និងភ្នែក

នៅ​ក្នុង​សម័យ​កាល​ដ៏​មមាញឹក​នេះ មនុស្ស​ពេញ​វ័យ​ជា​ច្រើន​តែងតែ​ជួប​ប្រទះនឹងភាពស្មុគស្មាញ និងការងារដែលធ្វើឱ្យស្ត្រេស ​បញ្ហា​អន់​ថយ​ថាមពល ព្រមទាំង​កង្វះ​សារធាតុ​ចិញ្ចឹម ដោយសារ​របប​អាហារ​មិន​ពេញលេញ។ VITALITÉ មិនមែន​គ្រាន់​តែ​ជា​ទឹក​ដោះគោ​ម្សៅ​ធម្មតា​នោះ​ទេ ប៉ុន្តែ​វា​គឺ​ជា​ដៃ​គូ​សុខភាព​ដ៏​វិសេស​វិសាល ដែល​ជួយ​ឱ្យ​រាងកាយ និង​ខួរក្បាល​របស់​អ្នក​ដំណើរការ​ក្នុង​កម្រិត​ល្អ​បំផុត​ជា​រៀង​រាល់ថ្ងៃ។

គូស​បញ្ជាក់​ផង​ដែរ​ថា ក្រុមហ៊ុន អាយជី ត្រេឌីងគ្រុប គឺជា​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុន IG ​ International Group បាន​បង្កើត​ឡើង​នៅ​ឆ្នាំ ២០១៧   ដែល​យើង​នាំ​យក​ផលិតផល​ដែល​មាន​គុណភាព​មក​ចែកចាយ​ជូន​អតិថិជន  និង​លើក​តម្កើង​ផលិតផល​ក្នុង​ស្រុក ដោយ​ក្នុង​នោះ​ យើង​បាន​ចែកចាយ​ផលិតផល​របស់​យើង​ទៅដល់ ៣៥០០ ហាង គ្របដណ្តប់​ទូទាំង​ប្រទេស រួមមាន ផលិតផលទឹកដោះគោសម្រាប់កុមារ និងទារក Danalac Junior, Danalac GOAT PREMIUM, Danalac Gold Pro+, Gain for Growth និងផលិតផល KLEN កូនក្មេង។

ប្រសិនបើអតិថិជនមានចម្ងល់ផ្សេងៗអំពីផលិតផលរបស់យើងខ្ញុំ សូមទំនាក់ទំនងតាមព័ត៌មានដូចខាងក្រោម៖

Facebook Page: Vitalité

Hotline: 1800 203 066

Telegram: https://t.me/IGTradingOfficial

ទាវ សារៈមុនី

ទាវ សារៈមុនី

ទាវ សារៈមុនី មានអាជីពក្នុងវិស័យសារព័ត៌មានជាច្រើនឆ្នាំ ។ជាមួយបទពិសោធន៍ និងការគោរពដោយខ្ជាប់ខ្ជួននូវក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន លោកនឹងផ្តល់នូវព័ត៌មានទុកចិត្តបាន និងជាគុណប្រយោជន៍៕

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា