បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ឯកឧត្តមរដ្ឋលេខាធិការ ខាយ ឃុនហេង បានអញ្ជើញជាអធិបតីបិទវគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាពអនុវត្តការងារនៅមន្ទីរប្រៃសណីយ៍និងទូរគមនាគមន៍ប្រចាំឆ្នាំ២០២៦ ក្រោមប្រធានបទ “ការលើកកម្ពស់ជំនាញឌីជីថលសម្រាប់ការផ្តល់សេវាសាធារណ:ប្រកបដោយប្រសិទ្ឋភាព”

ឯកឧត្តមរដ្ឋលេខាធិការ ខាយ ឃុនហេង បានអញ្ជើញជាអធិបតីបិទវគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាពអនុវត្តការងារនៅមន្ទីរប្រៃសណីយ៍និងទូរគមនាគមន៍ប្រចាំឆ្នាំ២០២៦ ក្រោមប្រធានបទ “ការលើកកម្ពស់ជំនាញឌីជីថលសម្រាប់ការផ្តល់សេវាសាធារណ:ប្រកបដោយប្រសិទ្ឋភាព”

ភ្នំពេញ៖ ឆ្លើយតបទៅនឹងគោលនយោបាយអាទិភាពរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការពង្រឹងសមត្ថភាពមន្ត្រីរាជការជាប់ជាប្រចាំ, ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) បានណែនាំឱ្យបន្តរៀបចំកម្មវិធីកសាងសមត្ថភាពមន្ត្រីរាជការលើជំនាញវិជ្ជាជីវៈ និងបច្ចេកវិទ្យាឌីជីថលព្រមទាំងចែករំលែកបទពិសោធការអនុវត្តការងារជាក់ស្តែងពីថ្នាក់ដឹកនាំក្រសួងដល់មន្ត្រីថ្នាក់ក្រោមជាតិ ដើម្បីបង្កើនប្រសិទ្ធភាពក្នុងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋដល់មូលដ្ឋាន និងការរួមចំណែកដើម្បីអភិវឌ្ឍអង្គភាព និងប្រទេសជាតិឱ្យរីកចម្រើនបន្ថែមទៀត។

Advertisement

នៅថ្ងៃទី២ ដល់ ៣ ខែមិថុនា ឆ្នាំ២០២៦ ក.ប.ទ. បានរៀបចំសិក្ខាសាលាពង្រឹងសមត្ថភាពអនុវត្តការងារនៅមន្ទីរប្រៃសណីយ៍និងទូរគមនាគមន៍ ក្រោមប្រធានបទ “ការលើកកម្ពស់ជំនាញឌីជីថលសម្រាប់ការផ្តល់សេវាសាធារណ:ប្រកបដោយប្រសិទ្ធភាព” នៅភោជនីយដ្ឋាន លី ហួត ខេត្តព្រះវិហារ ក្រោមអធិបតីភាព ឯកឧត្តមរដ្ឋលេខាធិការ ខាយ ឃុនហេង ព្រមទាំងមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អភិបាលរងនៃគណៈអភិបាលខេត្តព្រះវិហារ គ្រូឧទ្ទេសជាថ្នាក់ដឹកនាំ និងមន្ត្រីជំនាញជាន់ខ្ពស់នៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងសិក្ខាកាមជាមន្ដ្រីរាជការមកពីមន្ទីរប្រៃសណីយ៍និងទូរគមនាគមន៍ ១៩ខេត្ត។

សិក្ខាសាលានេះត្រូវបានរៀបចំឡើងក្នុងគោលបំណង៖ (១) ផ្សាភ្ជាប់ទំនាក់ទំនងយ៉ាងជិតស្និទ្ធរវាងមន្ត្រីថ្នាក់ដឹកនាំនៅថ្នាក់ជាតិ និងមន្ត្រីរាជការថ្នាក់ក្រោមជាតិ (២) បង្កើនសមត្ថភាពជំនាញវិស័យប្រៃសណីយ៍ ទូរគមនាគមន៍ និងបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន ដល់មន្ត្រីរាជការមន្ទីរប.ទ. ដើម្បីបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរឆាប់រហ័សប្រកបដោយប្រសិទ្ធភាពខ្ពស់រួមទាំងការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ដើម្បីធ្វើឱ្យមន្រ្តីមានសមត្ថភាព បំពេញការងារតាមបរិបទថ្មីប្រកបដោយប្រសិទ្ធភាពខ្ពស់និងស័ក្តិសិទ្ធភាពក្នុងការផ្តល់សេវាជូនប្រជាពលរដ្ឋ។ លើសពីនេះទៅទៀត សិក្ខាសាលានេះ ក៏មានការអនុវត្តផ្ទាល់លើការប្រើប្រាស់បញ្ញាសប្បនិម្មិត(AI)ដើម្បីជួយសម្រួលដល់ការងារនិងវិធីសាស្រ្តការពារខ្លួនពីការជ្រៀតចូលគណនីផ្ទាល់ខ្លួនផងដែរ។

សូមជម្រាបជូនថា សិក្ខាសាលាស្ដីពីការពង្រឹងសមត្ថភាពអនុវត្តការងារនៅមន្ទីរប្រៃសណីយ៍និងទូរគមនាគមន៍ ប្រចាំឆ្នាំក្រោមប្រធានបទ “ការលើកកម្ពស់ជំនាញឌីជីថលសម្រាប់ការផ្តល់សេវាសាធារណ:ប្រកបដោយប្រសិទ្ធភាព” សម្រាប់មន្ទីរប្រៃសណីយ៍និងទូរគមនាគមន៍ ទាំង២៤ ដែលបានរៀបចំ ចាប់ពីថ្ងៃទី២ ខែមិថុនា រហូតដល់ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦ ដែលធ្វើនៅ ២តំបន់ ដូចខាងក្រោម ៖
-ខេត្តកំពង់ចាម៖ ចាប់ពីថ្ងៃទី២ ខែមិថុនា ដល់ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៦
-ខេត្តព្រះវិហារ៖ ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦

ដោយ៖ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ

ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា