ភ្នំពេញ៖ ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងអធិការកិច្ច បានអញ្ជើញដឹកនាំកិច្ចប្រជុំដើម្បីពិនិត្យ ពិភាក្សា និងសម្រេចលើសេចក្ដីព្រាងប្រកាសស្ដីពីបទបញ្ជាផ្ទៃក្នុងរបស់ក្រសួងអធិការកិច្ច សេចក្ដីព្រាងប្រកាសស្ដីពីរូបសញ្ញានិងត្រារបស់វិទ្យាស្ថានជាតិអធិការកិច្ច និងសេចក្ដីព្រាងប្រកាសស្ដីពីរូបសញ្ញានិងត្រារបស់មន្ទីរអធិការកិច្ចរាជធានី-ខេត្ត ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងអធិការកិច្ច និងមានការអញ្ជើញចូលរួមពីប្រធាន និងតំណាង មន្ទីរអធិការកិច្ចទាំង២៥ រាជធានី-ខេត្ត តាមប្រព័ន្ធអនឡាញ នៅទីស្ដីការក្រសួងនាថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦។



































