បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
វគ្គបណ្ដុះបណ្ដាលស្ដីពី “អភិបាលកិច្ច និងយុទ្ធសាស្ត្រនៃការស្វែងរកការគំរាមកំហែងសាយប័រ”រយៈពេល៣ថ្ងៃត្រូវបានបិទបញ្ចប់

វគ្គបណ្ដុះបណ្ដាលស្ដីពី “អភិបាលកិច្ច និងយុទ្ធសាស្ត្រនៃការស្វែងរកការគំរាមកំហែងសាយប័រ”រយៈពេល៣ថ្ងៃត្រូវបានបិទបញ្ចប់

ភ្នំពេញ៖ លោក អ៊ូ ផាន់ណារិទ្ធ ប្រធាននាយកដ្ឋានសន្តិសុខបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន នៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញជាអធិបតីបិទវគ្គបណ្ដុះបណ្ដាលស្ដីពី “អភិបាលកិច្ច និងយុទ្ធសាស្ត្រនៃការស្វែងរកការគំរាមកំហែងសាយប័រ” ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦ នៅសណ្ឋាគារ ត្រែបភ្នំពេញ រាជធានីភ្នំពេញ និងមានការអញ្ជើញចូលរួមពីមន្ត្រីរាជការ និងបុគ្គលិកផ្នែកគ្រប់គ្រងសន្តិសុខសាយប័រ និងគ្រប់គ្រងទ្រព្យសម្បត្តិឌីជីថលសរុបប្រមាណ ៣០រូប មកពីបណ្ដាក្រសួង-ស្ថាប័នរដ្ឋពាក់ព័ន្ធ ប្រតិបត្តិករហេដ្ឋារចនាសម្ព័ន្ធព័ត៌មានសំខាន់ៗ ធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ចំនួន ១៧ស្ថាប័ន។

វគ្គបណ្ដុះបណ្ដាលនេះមានគោលបំណងផ្ដល់ជូនសិក្ខាកាមនូវចំណេះដឹងកម្រិតខ្ពស់ និងសមត្ថភាពអនុវត្តជាក់ស្តែងក្នុងការគ្រប់គ្រងយុទ្ធសាស្ត្រសន្តិសុខសាយប័រ និងអភិបាលកិច្ចទ្រព្យសម្បត្តិឌីជីថល ដោយឱ្យសិក្ខាកាមអាចសម្របសម្រួលសកម្មភាពសន្តិសុខសាយប័រឱ្យស្របតាមគោលបំណងអង្គភាព ពង្រឹងក្របខណ្ឌអភិបាលកិច្ច និងលើកកម្ពស់ភាពធន់សាយប័រ ដោយមានការផ្សារភ្ជាប់យ៉ាងជិតស្និទ្ធទៅនឹងកម្មវិធីសិក្សា និងស្តង់ដារវិជ្ជាជីវៈសន្តិសុខសាយប័រអន្តរជាតិកំពូលៗ រួមមាន CISSP, CISM, និង CCISO។ សិក្ខាកាមមិនត្រឹមតែទទួលបាននូវចំណេះដឹងផ្នែកបច្ចេកទេសប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងទទួលបាននូវ ផ្នត់គំនិតជាយុទ្ធសាស្ត្រក្នុងការតភ្ជាប់សន្តិសុខសាយប័រទៅនឹងគោលដៅអាជីវកម្ម និងប្រតិបត្តិការរបស់ស្ថាប័នរៀងៗខ្លួន។

Advertisement

បន្ថែមលើនេះ វគ្គបណ្តុះបណ្តាលបានផ្តល់នូវយុទ្ធសាស្ត្រ និងចំណេះដឹងចាំបាច់សម្រាប់ការគ្រប់គ្រងហានិភ័យទ្រព្យសម្បត្តិឌីជីថល និងការរៀបចំសមត្ថភាពស្វែងរកការគំរាមកំហែងសាយប័រកម្រិតស្ថាប័ន។ កម្មវិធីសិក្សាបានផ្ដោតលើការកំណត់ និងវាយតម្លៃទ្រព្យសម្បត្តិឌីជីថលសំខាន់ៗ ការវិភាគបរិបទគំរាមកំហែងសាយប័រក្នុងប្រទេស និងតំបន់ ការរៀបចំក្រុមការងារ និងដំណើរការស្វែងរកការគំរាមកំហែងសាយប័រ ការប្រើប្រាស់ក្របខណ្ឌអន្តរជាតិ ព្រមទាំងការរៀបចំផែនការស្វែងរកការគំរាមកំហែង និងផែនទីបង្ហាញផ្លូវសម្រាប់ការអនុវត្តនៅក្នុងស្ថាប័ន។

សូមជម្រាបជូនថា វគ្គបណ្ដុះបណ្ដាលនេះ រៀបចំឡើងនៅក្រោមគម្រោងលើកកម្ពស់ភាពធន់នៃសន្តិសុខសាយប័រនៃព្រះរាជាណាចក្រកម្ពុជា ដែលជាគម្រោងទទួលបានជំនួយបច្ចេកទេស និងការគាំទ្រពីរដ្ឋាភិបាលជប៉ុនតាមរយៈភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុនប្រចាំកម្ពុជា និងជាការចូលរួមចំណែកដល់ការអនុវត្តគោលនយោបាយជាតិផ្តោតលើការលើកកម្ពស់ការអភិវឌ្ឍសមត្ថភាពដល់មន្ត្រីរាជការជំនាញនៅតាមក្រសួង-ស្ថាប័នរដ្ឋ លើជំនាញផ្នែកសន្តិសុខសាយប័រផងដែរ៕

ដោយ៖ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ

ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា