បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ក្រសួងប្រៃសណីយ៍ បើកវគ្គបណ្តុះបណ្តាលស្តីពី «សេចក្តីព្រាងគោលការណ៍ណែនាំរួមស្តីពីកិច្ចការពារទិន្នន័យបុគ្គល» ដើម្បីពង្រឹងសមត្ថភាពមន្ត្រីជំនាញ

ក្រសួងប្រៃសណីយ៍ បើកវគ្គបណ្តុះបណ្តាលស្តីពី «សេចក្តីព្រាងគោលការណ៍ណែនាំរួមស្តីពីកិច្ចការពារទិន្នន័យបុគ្គល» ដើម្បីពង្រឹងសមត្ថភាពមន្ត្រីជំនាញ

ភ្នំពេញ៖ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានរៀបចំកម្មវិធីបណ្តុះបណ្តាលស្តីពី «សេចក្តីព្រាងគោលការណ៍ណែនាំរួមស្តីពីកិច្ចការពារទិន្នន័យបុគ្គល» រយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦ នាសណ្ឋាគារ សាន់វ៉េ ភ្នំពេញ ក្រោមគម្រោងគាំទ្រ EU-German GATE។

Advertisement

ពិធីបើកវគ្គបណ្តុះបណ្តាលនេះ បានប្រព្រឹត្តទៅក្រោមអធិបទីភាព ឯកឧត្តមគង់ផល្លៈ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) និង លោកស្រី Cristina Novio Garcia អ្នកគ្រប់គ្រងកម្មវិធីនៃគណៈប្រតិភូសហភាពអឺរ៉ុបប្រចាំកម្ពុជា។ កម្មវិធីនេះក៏មានការអញ្ជើញចូលរួមពីទីប្រឹក្សាបច្ចេកទេសជាតិ និងអន្តរជាតិ មន្ត្រីជំនាញផ្នែកច្បាប់របស់ ក.ប.ទ. និយ័តករទូរគមនាគមន៍កម្ពុជា អគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល ព្រមទាំងតំណាងគម្រោង EU-German GATE សរុបចំនួន ២០ រូប។

គោលបំណងសំខាន់នៃវគ្គបណ្តុះបណ្តាល
វគ្គបណ្តុះបណ្តាលនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងយុទ្ធសាស្ត្រសំខាន់ៗ រួមមាន៖
ពង្រឹងសមត្ថភាពមន្ត្រីជំនាញ៖ បង្កើនការយល់ដឹងដល់មន្ត្រីនៃក្រុមការងាររៀបចំច្បាប់ស្តីពីកិច្ចការពារទិន្នន័យបុគ្គល លើខ្លឹមសារលម្អិតនៃសេចក្តីព្រាងគោលការណ៍ណែនាំរួម ដែលរៀបចំឡើងដោយទីប្រឹក្សាបច្ចេកទេស។

ការផ្សារភ្ជាប់ទៅនឹងបរិបទកម្ពុជា៖ តម្រង់ទិសឱ្យសិក្ខាកាមយកចំណេះដឹង និងបទពិសោធន៍ដែលទទួលបាន ទៅធ្វើការចងក្រងនិងសរសេរគោលការណ៍ណែនាំរួមស្តីពីកិច្ចការពារទិន្នន័យបុគ្គល ឱ្យមានភាពរលូន ស្របទៅនឹងបរិបទជាក់ស្តែងរបស់ប្រទេសកម្ពុជា។

ធានាភាពស៊ីសង្វាក់គ្នានៃច្បាប់៖ ធានាថាគោលការណ៍ណែនាំថ្មីនេះ មានខ្លឹមសារស្របគ្នាទៅនឹងសេចក្តីព្រាងច្បាប់ស្តីពីកិច្ចការពារទិន្នន័យបុគ្គល ដែលកំពុងស្ថិតក្នុងដំណាក់កាលរៀបចំ។

តាមរយៈកម្មវិធីបណ្តុះបណ្តាលនេះ ឆ្លុះបញ្ចាំងឱ្យឃើញពីកិច្ចខិតខំប្រឹងប្រែងយ៉ាងសកម្មរបស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ក្នុងការបង្កើតក្របខ័ណ្ឌគតិយុត្តរឹងមាំមួយ ដើម្បីការពារឯកជនភាព និងសុវត្ថិភាពទិន្នន័យរបស់ប្រជាពលរដ្ឋ ស្របពេលដែលកម្ពុជាកំពុងធ្វើការអភិវឌ្ឍខ្លួនយ៉ាងលឿនក្នុងយុគសម័យរដ្ឋាភិបាលឌីជីថល និងសេដ្ឋកិច្ចឌីជីថល៕

ដោយ៖ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ

ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា