បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
មោទនភាពជាតិ! ធុរកិច្ចថ្មីឌីជីថលកម្ពុជា «CheckinMe» ឈ្នះជ័យលាភីកំពូលទាំង៣ (Top 3) ក្នុងកម្មវិធីសហគ្រិនវ័យក្មេងអាស៊ីប៉ាស៊ីហ្វិក នៅប្រទេសជប៉ុន

មោទនភាពជាតិ! ធុរកិច្ចថ្មីឌីជីថលកម្ពុជា «CheckinMe» ឈ្នះជ័យលាភីកំពូលទាំង៣ (Top 3) ក្នុងកម្មវិធីសហគ្រិនវ័យក្មេងអាស៊ីប៉ាស៊ីហ្វិក នៅប្រទេសជប៉ុន

ភ្នំពេញ៖ ធុរកិច្ចថ្មីឌីជីថលឆ្នើមរបស់កម្ពុជា «CheckinMe» បានសាងសមិទ្ធផលដ៏ត្រចះត្រចង់មួយជូនជាតិ ដោយដណ្តើមបានជ័យលាភីកំពូលទាំង៣ (Top 3) លើឆាកអន្តរជាតិ ក្នុងកម្មវិធីសហគ្រិនវ័យក្មេងប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក ដែលបានប្រព្រឹត្តទៅនៅទីក្រុងនីហ្គាតា (Niigata) ប្រទេសជប៉ុន កាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦ កន្លងទៅនេះ។

Advertisement

ជោគជ័យដ៏ធំធេងនេះ បានកើតឡើងនៅក្នុងព្រឹត្តិការណ៍ដ៏ធំ JCI ASPAC Niigata 2026 ហើយតាមរយៈលទ្ធផលដ៏គាប់ប្រសើរនេះ CheckinMe ក៏ត្រូវបានគណៈកម្មការជ្រើសរើសឱ្យបន្តទៅប្រកួតក្នុងវគ្គផ្តាច់ព្រ័ត្រថែមទៀតផង។ ជាមួយគ្នានេះ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ក៏បានសម្តែងនូវការអបអរសាទរយ៉ាងស្មោះស្ម័គ្រចំពោះជោគជ័យដ៏ធំធេងរបស់ក្រុមការងារ CheckinMe ផងដែរ។

CheckinMe គឺជាសហគ្រាសបច្ចេកវិទ្យាបង្កើតឡើងដោយស្នាដៃកូនខ្មែរ ដែលផ្តល់នូវដំណោះស្រាយឌីជីថល (Digital Solution) យ៉ាងមានប្រសិទ្ធភាពខ្ពស់សម្រាប់ម្ចាស់អាជីវកម្ម។ ថ្នាលបច្ចេកវិទ្យានេះ ជួយជម្រុញដំណើរការការងារឱ្យកាន់តែមានភាពរហ័សរហួន តាមរយៈប្រព័ន្ធស្វ័យប្រវត្តិកម្ម (Automation) លើការងារសំខាន់ៗរួមមាន៖ការគ្រប់គ្រងវត្តមានរបស់បុគ្គលិក (Attendance Management) ការគណនា និងគ្រប់គ្រងប្រាក់បៀវត្ស (Payroll) ការតាមដាន និងគ្រប់គ្រងសកម្មភាពក្រុមការងារលក់ខាងក្រៅ (Field Sales Tracking)។

គួរបញ្ជាក់ផងដែរថា CheckinMe គឺជាធុរកិច្ចថ្មីឌីជីថលឈានមុខគេមួយ ដែលទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍។ មុននឹងឈានជើងទៅដណ្តើមពានរង្វាន់លើឆាកអន្តរជាតិនេះ CheckinMe បានទទួលជោគជ័យយ៉ាងខ្លាំងលើទីផ្សារក្នុងស្រុក ដោយធ្លាប់បានឈ្នះ «ពានរង្វាន់រដ្ឋមន្ត្រីសម្រាប់ធុរកិច្ចថ្មីឌីជីថលឆ្នើមប្រចាំឆ្នាំ២០២២» នៅក្នុងកម្មវិធីពានរង្វាន់ឌីជីថលកម្ពុជា (Cambodia Digital Awards) ព្រមទាំងបានចូលរួមក្នុងកម្មវិធីពន្លឿនអាជីវកម្មលំដាប់សកលរបស់ក្រុមហ៊ុន Plug and Play ទៀតផង។

ស្នាដៃដ៏អស្ចារ្យរបស់ CheckinMe នៅប្រទេសជប៉ុននាពេលនេះ មិនត្រឹមតែបង្ហាញពីសមត្ថភាព និងគំនិតច្នៃប្រឌិតខ្ពស់របស់យុវជនកម្ពុជានៅលើឆាកអន្តរជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាសក្ខីភាពបញ្ជាក់ពីការរីកចម្រើនយ៉ាងរហ័សនៃប្រព័ន្ធអេកូឡូស៊ីធុរកិច្ចថ្មីបច្ចេកវិទ្យា (Startup Ecosystem) នៅក្នុងប្រទេសកម្ពុជាផងដែរ៕

ដោយ៖ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ

ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា