បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កម្ពុជាជាប់លេខ១ លើពិភពលោកផ្នែកគ្រប់គ្រងដីធ្លី និងធនធាន​ធម្មជាតិ ឆ្នាំ២០២៦

កម្ពុជាជាប់លេខ១ លើពិភពលោកផ្នែកគ្រប់គ្រងដីធ្លី និងធនធាន​ធម្មជាតិ ឆ្នាំ២០២៦

ភ្នំពេញ៖កម្ពុជាត្រូវបានទស្សនាវដ្តី និងស្ថាប័នស្រាវជ្រាវដ៏ល្បីល្បាញ​របស់សហរដ្ឋអាមëរិក U.S. News & World Report បានវាយតម្លៃ និងចាត់ថ្នាក់លេខ១លើពិភពលោក ជាប្រទេសដែលមានការគ្រប់គ្រង ប្រើប្រាស់ដីធ្លី និងធនធានធម្មជាតិប្រកប ដោយនិរន្តរភាព ឆ្នាំ២០២៦។

Advertisement

Read: យោងតាមបណ្តាញសារព័ត៌មាន SEA Infographics បានបញ្ជាក់ថា កម្ពុជាបានទទួលចំណាត់ថ្នាក់សកលឈរលេខ ១នាំមុខប្រទេសស្លូវេនី ដែលស្ថិតនៅលេខ២ និង ប៉ារ៉ាហ្គាយ នៅលេខ៣ ។ដោយឡែកនៅក្នុងតំបន់អាស៊ីអាគ្នេយ៍កម្ពុជា​ឈរ​លេខរៀងទី១ បន្តដោយប្រទេសឡាវនៅលំដាប់លេខ២ និងប្រទេសមីយ៉ាន់ម៉ាស្ថិតនៅលេខ៣។

គួរជម្រាបថា សម្រាប់កម្ពុជា ,ស្ថាប័ន U.S. News & World Report បានផ្តោតលើសូចនាករជាច្រើន ដូចជាការគ្រប់គ្រង​ធនធានធម្មជាតិ ទប់ស្កាត់ការបាត់បង់ព្រៃឈើបានល្អប្រសើរ ,ការការពារជីវៈចម្រុះនៅតាមតំបន់ការពារធម្មជាតិ ដែលមាន​រហូតដល់​ប្រមាណ៤១% នៃផ្ទៃដីប្រទេស ,ការបញ្ចេញកាបូនទាប តាមរយៈយុទ្ធសាស្ត្រដាំកូនឈើបន្ថែម, ការគ្រប់គ្រងគុណភាព​ខ្យល់ ធនធានទឹក និងដីធ្លី។លើសូចនាករនេះ កម្ពុជាទទួលបានពិន្ទុ​ខ្ពស់បំផុត។

សូមបញ្ជាក់ថា ថ្មីៗកន្លងមកនេះ កម្ពុជាត្រូវបានស្ថាប័នស្រាវជ្រាវដ៏​ល្បីល្បាញរបស់សហរដ្ឋអាមេរិក U.S. News & World Report ដដែលនេះ បានវាយតម្លៃ និងចាត់ថ្នាក់លេខ១លើពិភពលោក ជាប្រទេសដែលមានបរិស្ថានធម្មជាតិ​ស្អាតបំផុតលើ​ពិភពលោកប្រចាំ​ឆ្នាំ ២០២៦៕
ដោយ៖ង៉ាន ទិត្យ

ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ

ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា