បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កម្ពុជាបង្ហាញដល់ទូរទស្សន៍ជប៉ុន TBS ពីយុទ្ធនាការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា

កម្ពុជាបង្ហាញដល់ទូរទស្សន៍ជប៉ុន TBS ពីយុទ្ធនាការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា

ភ្នំពេញ៖ឯកឧត្តមសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានលេខាធិការដ្ឋានគណៈ​កម្មការ​ចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.) បានផ្តល់បទសម្ភាសន៍ជាមួយ​ទូរទស្សន៍ជប៉ុន TBS (Tokyo Broadcasting System Television) កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦ ដោយបង្ហាញ ពីកិច្ចខិតខំប្រឹង​ប្រែង របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)។

Advertisement

ក្នុងបទសម្ភាសន៍ទូរទស្សន៍ជប៉ុន TBS ឯកឧត្តមសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ បានបញ្ជាក់ថា បទល្មើសឆបោកតាមប្រព័ន្ធ បច្ចេកវិទ្យា មិនមែន​ជាបញ្ហារបស់កម្ពុជា តែឯងនោះទេ ប៉ុន្តែជាវិបត្តិឧក្រិដ្ឋកម្មឆ្លងដែនដែលកំពុងកើតមាននៅក្នុងប្រទេស ជាច្រើន។ ក្នុងនោះ ក្រុម​ឧក្រិដ្ឋជនបានលួងលោម ជនបរទេសពីសញ្ជាតិផ្សេងៗ ឱ្យមកប្រើប្រាស់ទឹកដីកម្ពុជាជាទីតាំងប្រព្រឹត្ត សកម្មភាពឆបោក ដែលប៉ះ​ពាល់ដល់កេរ្តិ៍ឈ្មោះ របស់ប្រទេស។

ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី រាជរដ្ឋាភិបាលបានប្រមូលផ្តុំកម្លាំង និងមធ្យោបាយគ្រប់ផ្នែក ដើម្បីបើកយុទ្ធនាការបង្ក្រាប និងបោសសម្អាតបណ្តាញ ឧក្រិដ្ឋកម្ម ឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា ព្រមទាំងដាក់ចេញវិធានការ​ច្បាប់​យ៉ាងតឹងរ៉ឹង ដើម្បីទប់ស្កាត់ការកើតឡើងវិញ។នេះបើតាមឯកឧត្តមសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ បញ្ជាក់ ។

ឯកឧត្តមសន្តិបណ្ឌិតបន្ថែមថា កម្ពុជាបានរៀបចំ ច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែលជា​ក្របខ័ណ្ឌគតិយុត្ត សំខាន់សម្រាប់ទប់ស្កាត់ និងផ្តន្ទាទោសបទល្មើសប្រភេទនេះ ស្របតាមការវិវឌ្ឍនៃឧក្រិដ្ឋកម្មឌីជីថល និងបណ្តាញ​ឧក្រិដ្ឋកម្ម ឆ្លងដែន ដើម្បីការពារសន្តិសុខឌីជីថល សណ្តាប់ធ្នាប់សង្គម និងផលប្រយោជន៍ស្របច្បាប់របស់ប្រជា​ពលរដ្ឋ និងវិនិយោគិន។

យោងតាមលេខាធិការដ្ឋាន គ.ប.ឆ.ប.លទ្ធផលចាប់ពីដើមឆ្នាំ២០២៥ ដល់ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦ សមត្ថកិច្ចបាន​បង្ក្រាប​ទីតាំងពាក់ព័ន្ធការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាជាង៥០០ទីតាំងនៅទូទាំងប្រទេស ក្នុងនោះបានបិទសៀលជាង ៤០០​ទីតាំង និងដកហូត ឬព្យួរអាជ្ញាប័ណ្ណកាស៊ីណូចំនួន ២៥ទីតាំង។ ទន្ទឹមនេះ សំណុំរឿងចំនួន ១៨៤ករណី ត្រូវបាន​បញ្ជូនទៅតុលាការ ក្នុងនោះ៥៥ករណី កំពុងស្ថិតក្នុងដំណាក់កាលជំនុំជម្រះ ពាក់ព័ន្ធជនត្រូវចោទ ១,៧៦១នាក់ ខណៈជនសង្ស័យជនបរទេសមាន​ជាង ២,០០០នាក់ មកពី ៣៣សញ្ជាតិ។

ឯកឧត្តមសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ បានអះអាងថា យុទ្ធនាការបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា កំពុងបន្ត​អនុវត្តយ៉ាងសកម្ម និងម៉ឺងម៉ាត់ ដោយរាជរដ្ឋាភិបាលបានបញ្ជាឱ្យគ្រប់ក្រសួង ស្ថាប័ន និងអាជ្ញាធរពាក់ព័ន្ធ រួមគ្នាលុបបំបាត់ទីតាំង​ប្រព្រឹត្តបទល្មើសទាំងនេះឱ្យអស់ពីទឹកដីកម្ពុជា ដើម្បីការពារសន្តិសុខសង្គម កេរ្តិ៍ឈ្មោះជាតិ និងបរិយាកាសវិនិយោគ​ប្រកប​ដោយសុវត្ថិភាព៕
ដោយ៖ង៉ាន ទិត្យ

ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ

ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា