ក្នុងឱកាសបើកសិក្ខាសាលាពិគ្រោះយោបល់ និងប្រមូលធាតុចូលលើសេចក្តីព្រាងប្រកាសស្តីពីបទប្បញ្ញត្តិបច្ចេកទេសសំណង់ ដែលរៀបចំដោយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅទីស្តីការក្រសួង កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ និងមន្ត្រីបច្ចេកទេសទាំងអស់ ដែលបានខិតខំប្រឹងប្រែងប្រើប្រាស់ទាំងកម្លាំងកាយ កម្លាំងចិត្ត និងចំណេះដឹង ក្នុងការសិក្សា ស្រាវជ្រាវ និងរៀបចំលិខិតបទដ្ឋានគតិយុត្តិ និងបទប្បញ្ញត្តិបច្ចេកទេសសំណង់ ឱ្យមានភាពត្រឹមត្រូវ ស្របតាមគោលនយោបាយ សង្គម និងស្ថានភាពជាក់ស្តែងរបស់ប្រទេសកម្ពុជា។












































