បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
តម្លៃប្រេងនៅកម្ពុជាបន្តធ្លាក់ចុះ ក្រោយសង្គ្រាមនៅមជ្ឈិមបូព៌ា​​បានធូរស្រាល

តម្លៃប្រេងនៅកម្ពុជាបន្តធ្លាក់ចុះ ក្រោយសង្គ្រាមនៅមជ្ឈិមបូព៌ា​​បានធូរស្រាល

តម្លៃប្រេងសាំងនៅកម្ពុជាបន្តធ្លាក់ចុះគួរឲ្យកត់សម្គាល់នៅរយៈពេលចុងក្រោយនេះ បន្ទាប់ពីសង្គ្រាមនៅអ៊ីរ៉ង់បានធូរស្បើយ ចាប់តាំងពីពាក់កណ្ដាលខែមិថុនា។
 
ជាក់ស្ដែង តម្លៃលក់រាយនៅតាមស្ថានីយប្រេងឥន្ធនៈនៅកម្ពុជា បានធ្លាក់​ចុះនៅត្រឹម ៤ ០៥០រៀល ក្នុង១លីត្រ សម្រាប់ប្រេងសាំងធម្មតា និងតម្លៃ ៤ ០០០រៀល ក្នុង១លីត្រ សម្រាប់ម៉ាស៊ូត។ នេះបើតាមការកំណត់របស់ក្រសួងពាណិជ្ជកម្មនៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ ដោយតម្លៃនេះនឹងប្រែប្រួលនៅរយៈពេល ៧ថ្ងៃខាងមុខ។
 
លោកស្រីបណ្ឌិត ព្រុំ ទេវី អ្នកជំនាញផ្នែកសេដ្ឋកិច្ច បានកត់សម្គាល់ពីសញ្ញាវិជ្ជមាន។ ប៉ុន្តែ លោកស្រីយល់ឃើញថាតម្លៃប្រេងឥន្ធនៈនៅកម្ពុជា គួរតែមានតម្លៃក្រោម ៤ពាន់រៀលក្នុង១លីត្រ ដូចមុនពេលផ្ទុះសង្គ្រាមនៅអ៊ីរ៉ង់  ទើបជាការល្អសម្រាប់សេដ្ឋកិច្ចជាតិ។

Advertisement

លោកបណ្ឌិត ញិល រដ្ឋា ប្រធានសមាគមពាណិជ្ជកររុស្សីនៅកម្ពុជា មើលឃើញពីផលវិជ្ជមាននៃការធ្លាក់ចុះតម្លៃប្រេងឥន្ធនៈនៅកម្ពុជា ចំពោះវិស័យកសិកម្ម ក៏ដូចជាការកាត់បន្ថយកម្រិតអតិផរណា។ លោកបានពន្យល់ថា នៅពេលតម្លៃថាមពលធ្លាក់ចុះ វានឹងធ្វើឲ្យថ្លៃដើមមានការធ្លាក់ចុះដូចគ្នា ដែលជំរុញឲ្យបង្កើនការប្រកួតប្រជែងផ្នែកផលិតកម្មនៅកម្ពុជា។
 
ទោះបីយ៉ាងណា លោក សុខ សុថា តំណាងកសិករនៅកម្ពុជា យល់ឃើញថា វិស័យកសិកម្មកម្ពុជាអាចនៅតែជួបបញ្ហាប្រឈម បើទោះបីតម្លៃប្រេងឥន្ធនៈធ្លាក់ចុះបន្តបន្ទាប់ក៏ដោយ ព្រោះថ្លៃដើមកសិកម្មនៅតែខ្ពស់នៅឡើយ គួបផ្សំនឹងបញ្ហាអាកាសធាតុនៅក្នុងឆ្នាំ២០២៦នេះ មានការប្រែប្រួលខ្លាំង។
 
តម្លៃប្រេងសាកល រួមទាំងនៅកម្ពុជា បានធ្លាក់ចុះបន្តទៀត ភ្លាម​ៗ ​ក្រោយ​ពី​សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ព្រមព្រៀងគ្នាបញ្ចប់សង្គ្រាមជាមួយគ្នា កាលពីថ្ងៃអាទិត្យ ទី១៤ ខែមិថុនា ឆ្នាំ២០២៦។ ជាក់ស្ដែង តម្លៃប្រេងឆៅ​ក្នុងពិភពលោកធ្លាក់ពីជាង ១២០​ដុល្លារ អំឡុងពេលសង្គ្រាម មកត្រឹម ៧០ដុល្លារ ក្នុង១បារ៉ែល វិញ នៅថ្ងៃអង្គារ៍ ទី៣០ ខែមិថុនា ឆ្នាំ២០២៦។ ​៧០ដុល្លារក្នុង ១បារ៉ែលនេះ គឺជា​តម្លៃមុនពេល​ផ្ទុះសង្គ្រាមនៅអ៊ីរ៉ង់៕

ខន ណារី AMS

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា