បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ខេមបូឌា អ៊ែរវ៉េ ប្រកាសបើកដំណើរការជើងហោះហើរថ្មីក្នុងស្រុកតភ្ជាប់រាជធានីខេត្តចំនួន៣

ខេមបូឌា អ៊ែរវ៉េ ប្រកាសបើកដំណើរការជើងហោះហើរថ្មីក្នុងស្រុកតភ្ជាប់រាជធានីខេត្តចំនួន៣

ក្រុមហ៊ុនអាកាសចរណ៍ ខេមបូឌា អ៊ែរវ៉េ បានប្រកាសបើកដំណើរការដោយជោគជ័យ នូវជើងហោះហើរថ្មីក្នុងស្រុកពីភ្នំពេញទៅខេត្តសៀមរាប និងពីខេត្តសៀម​រាប​ទៅក្រុងព្រះសីហនុ ដោយប្រើយន្តហោះ ATR 72-600 ។
 
ក្រុមហ៊ុនបញ្ជាក់ថា ជើងហោះហើរថ្មីពីភ្នំ​ពេញទៅសៀមរាបមានចំនួន ២ជើងក្នុងមួយ​ថ្ងៃ ដោយជើងទី១ ចេញដំណើរពីម៉ោង 09:00 ដល់ម៉ោង 10:05នាទីព្រឹក និងជើងទី២ ចេញដំណើរពីម៉ោង 12:​50នាទីដល់ម៉ោង 13:55នាទីរសៀល។
 
ចំណែកពីខេត្តសៀមរាបមកភ្នំពេញវិញមានចំនួន ២ជើងដូចគ្នា គឺជើងទី១ចេញដំ​ណើរពីម៉ោង 10:55នាទីដល់ម៉ោង 12:00ថ្ងៃត្រង់ និងជើងទី២ ចេញដំណើរពីម៉ោង 18:55នាទីដល់ម៉ោង 20:00យប់។
 
សម្រាប់ខេត្តសៀមរាបទៅខេត្តព្រះសីហនុវិញ មានចំនួន ២ជើងដូចគ្នាដែរ ​គឺជើងទី១ចេញដំណើរពីម៉ោង 14:45នាទី ដល់ម៉ោង 16:00ល្ងាច និងជើងទី២ ចេញដំណើរនៅម៉ោង 16:50នាទីដល់ម៉ោង 18:05នាទីល្ងាច។
 
លោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកជំនាញសេដ្ឋកិច្ចនៅរាជបណ្ឌិត្យសភាកម្ពុជា យល់ឃើញថា ការបើកដំណើរការជើងហោះហើរថ្មីក្នុងស្រុកនេះ​ គឺជាឱកាសសម្រាប់ប្រជាពលរដ្ឋនាំគ្រួសារ និងកូនៗឲ្យស្គាល់ការធ្វើ​ដំណើរតាមយន្តហោះ និងជួយជំរុញដល់វិស័យទេសចរណ៍បន្ថែមទៀត។
 
ជាងនេះទៅទៀត ក្រុមហ៊ុនអាកាសចរណ៍ ខេមបូឌា អ៊ែរវ៉េ បញ្ជាក់ថា ជើងហោះហើរថ្មីនេះនឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការតភ្ជាប់អ្នកដំណើរអន្តរជាតិ តាមរយៈការរួមបញ្ចូលគ្នារវាងជើងហោះហើរអន្តរជាតិ និងជើងហោះហើរក្នុងស្រុក ដែលអាចជួយស្តារវិស័យទេសចរណ៍របស់កម្ពុជាឡើងវិញ​ផងដែរ។
 
រយៈពេល៥ខែដើមឆ្នាំ២០២៦នេះ ការធ្វើដំណើរតាមផ្លូវអាកាសរបស់កម្ពុជាមានចំនួនជិត ២ម៉ឺន ៨ពាន់ជើង​ ដោយទទួលបានអ្នកដំណើរសរុបជិត ៣លាននាក់៕

Advertisement

ទាវ សារៈមុនី

ទាវ សារៈមុនី

ទាវ សារៈមុនី មានអាជីពក្នុងវិស័យសារព័ត៌មានជាច្រើនឆ្នាំ ។ជាមួយបទពិសោធន៍ និងការគោរពដោយខ្ជាប់ខ្ជួននូវក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន លោកនឹងផ្តល់នូវព័ត៌មានទុកចិត្តបាន និងជាគុណប្រយោជន៍៕

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា