បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កងទ័ពជើងគោកកម្ពុជា-អាមេរិកប្តេជ្ញាចិត្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការយោធា

កងទ័ពជើងគោកកម្ពុជា-អាមេរិកប្តេជ្ញាចិត្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការយោធា

ថ្នាក់ដឹកនាំកងទ័ពជើងគោកកម្ពុជា និងអាមេរិក បានបញ្ជាក់អំពីការប្តេជ្ញាចិត្តក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងគោកប្រទេសទាំងពីរ ដើម្បីផលប្រយោជន៍រួម ដូចជាការហ្វឹកហ្វឺន ការកសាងសមត្ថភាព និងការផ្លាស់ប្តូរអ្នកជំនាញ លើវិស័យអាទិភាពរួម ក្នុងគោលដៅលើកកម្ពស់មិត្តភាព ទំនុកចិត្ត និងភាពជាដៃគូរវាងកងទ័ព និងប្រទេសទាំងពីរ។
 
យោងតាមទំព័រហ្វេសប៊ុករបស់កងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ ការបញ្ជាក់អំពីការប្ដេជ្ញាចិត្តនេះធ្វើឡើងនៅក្នុងជំនួបពិភាក្សាគ្នារវាងឯកឧត្តមនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរងនៃកងយោ​ធ​ពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោកកម្ពុជា និងឯកឧត្តមនាយឧត្តមសេនីយ៍ RONALD P. CLARK មេបញ្ជាការកងទ័ពជើងគោកសហរដ្ឋអាមេរិកប្រចាំប៉ាស៊ីហ្វិក នៅថ្ងៃពុធ ទី១ ខែកក្កដា ឆ្នាំ២០២៦នេះ។
 
នៅក្នុងជំនួបនេះ ភាគីទាំងពីរបានកំណត់ទិសដៅច្បាស់លាស់សម្រាប់ការពង្រឹងកិច្ចសហប្រតិបត្តិការនាពេលអនាគត និងបានពោភាក្សាគ្នាអំពីវឌ្ឍនភាពនៃការរៀបចំសមយុទ្ធឆ្មាំអង្គរឆ្នាំ២០២៧ (Angkor Sentinel 2027) ដែលនឹងរួមចំណែកលើកកម្ពស់សមត្ថភាពប្រតិបត្តិការរួម ការផ្លាស់ប្តូរបទពិសោធន៍ និងការកសាងទំនុកចិត្តរវាងកងទ័ពទាំងពីរផងដែរ។
 
ស្ថានទូតអាមេរិកប្រចាំកម្ពុជាបានគូសបញ្ជាក់ថា ការស្តារកិច្ចសហប្រតិបត្តិការយោធាឡើងវិញបង្ហាញពីការប្តេជ្ញាចិត្តរួមគ្នារវាងអាមេរិក និងកម្ពុជា ក្នុងការរឹតចំណងមិត្តភាពយោធា ព្រមទាំងលើកកម្ពស់សន្តិភាព ស្ថិរភាព និងការត្រៀមលក្ខណៈជាស្រេចនៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក។
 
អ្នកវិភាគបញ្ហាសង្គម និងនយោបាយនៅកម្ពុជាជាច្រើនយល់ស្របគ្នាថា ការរៀបចំសមយុទ្ធ «ឆ្មាំអង្គរ» ឡើងវិញនៅក្នុងឆ្នាំ២០២៧​ គឺជាសញ្ញានៃទំនាក់ទំនងល្អរវាងកម្ពុជា និងអាមេរិក៕

Advertisement

សេង បារាំង AMS

ទាវ សារៈមុនី

ទាវ សារៈមុនី

ទាវ សារៈមុនី មានអាជីពក្នុងវិស័យសារព័ត៌មានជាច្រើនឆ្នាំ ។ជាមួយបទពិសោធន៍ និងការគោរពដោយខ្ជាប់ខ្ជួននូវក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន លោកនឹងផ្តល់នូវព័ត៌មានទុកចិត្តបាន និងជាគុណប្រយោជន៍៕

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា