ភ្នំពេញ៖ ព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) បានអនុញ្ញាតជូន ឯកឧត្តម អ៊ូអិណុ អាត់ស៊ូស៊ី (UENO Atsushi) ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃប្រទេសជប៉ុនប្រចាំកម្ពុជាចូលជួបសម្ដែងការគួរសម និងជម្រាបលាក្នុងឱកាសដែល ឯកឧត្តម បានបញ្ចប់បេសកកម្មនៅកម្ពុជា នៅទីស្ដីការ ក.ប.ទ.។
ក្នុងជំនួបនេះ ឯកឧត្តមរដ្ឋមន្រ្តី និង ឯកឧត្តមឯកអគ្គរាជទូត បានពិភាក្សានិងផ្លាស់ប្តូរយោបល់គ្នាលើការងារពាក់ព័ន្ធនឹងបច្ចេកវិទ្យាឌីជីថល មជ្ឈមណ្ឌលទិន្នន័យជាតិ កិច្ចសហប្រតបត្តិការរវាងស្ថាប័នទាំងពីរនាពេលកន្លងមក និងកិច្ចការងារដែលត្រូវសហការគ្នាបន្ត។






























