បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អាវុធហត្ថស្ទឹងត្រែង បង្ក្រាបករណីជួញដូរគ្រឿងញៀនឆ្លងដែនជិត ៣៨ គីឡូក្រាម នៅតាមដងទន្លេមេគង្គ

អាវុធហត្ថស្ទឹងត្រែង បង្ក្រាបករណីជួញដូរគ្រឿងញៀនឆ្លងដែនជិត ៣៨ គីឡូក្រាម នៅតាមដងទន្លេមេគង្គ

ស្ទឹងត្រែង៖ កម្លាំងកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង សហការជាមួយមន្ទីរបរិស្ថានខេត្ត បានបើកប្រតិបត្តិការស្ទាក់ចាប់ការដឹកជញ្ជូនគ្រឿងញៀនឆ្លងដែនទ្រង់ទ្រាយធំមួយ នៅចំណុចកន្ទុយកោះហឹប ភូមិកោះហឹប ឃុំអូស្វាយ ស្រុកបុរីអូស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។

Advertisement

ប្រតិបត្តិការនេះធ្វើឡើងនៅវេលាម៉ោង ជាង៩យប់ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ ក្រោមការបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី សេង សុភាព មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង។ បើទោះបីជាជនសង្ស័យបានដឹងខ្លួន និងរត់គេចខ្លួនបាត់ក៏ដោយ ប៉ុន្តែសមត្ថកិច្ចបានរឹបអូសវត្ថុតាងជាគ្រឿងញៀនបានយ៉ាងច្រើន។

នៅព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៦ ក្រោមវត្តមានឯកឧត្តម សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង និងតំណាងអយ្យការអមសាលាដំបូងខេត្ត សមត្ថកិច្ចបានធ្វើការថ្លឹងវត្ថុតាងជាផ្លូវការមាន ប្រភេទគ្រឿងញៀន៖ មេតំហ្វេតាមីន (ICE/ម៉ាទឹកកក)ចំនួន៖ ៣៧ កញ្ចប់ធំ។ទម្ងន់សរុប៖ ៣៧,៧១១.៧ ក្រាម (ប្រហែលជិត ៣៨ គីឡូក្រាម)។

បច្ចុប្បន្ន វត្ថុតាងទាំងអស់ត្រូវបានរក្សាទុកជាបណ្តោះអាសន្ននៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត។ ការិយាល័យប្រឆាំងគ្រឿងញៀនកំពុងកសាងសំណុំរឿងតាមនីតិវិធីច្បាប់ និងបន្តប្រមាញ់ស្វែងរកជនសង្ស័យដែលរត់គេចខ្លួន ដើម្បីយកមកផ្ដន្ទាទោសតាមច្បាប់ជាធរមាន៕
ដោយ៖ឡុង សំបូរ

ទាវ សារៈមុនី

ទាវ សារៈមុនី

ទាវ សារៈមុនី មានអាជីពក្នុងវិស័យសារព័ត៌មានជាច្រើនឆ្នាំ ។ជាមួយបទពិសោធន៍ និងការគោរពដោយខ្ជាប់ខ្ជួននូវក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន លោកនឹងផ្តល់នូវព័ត៌មានទុកចិត្តបាន និងជាគុណប្រយោជន៍៕

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា