បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
សម្ដេចប្រធានកាកបាទក្រហមកម្ពុជាពិភាក្សាការងារជាមួយគណៈប្រតិភូ ICRC ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការមនុស្សធម៌

សម្ដេចប្រធានកាកបាទក្រហមកម្ពុជាពិភាក្សាការងារជាមួយគណៈប្រតិភូ ICRC ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការមនុស្សធម៌

ភ្នំពេញ៖សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានទទួលការសម្ដែងការគួរសមនិង​ពិភាក្សាការងារជាមួយគណៈ ប្រតិភូគណៈកម្មាធិការអន្ដរជាតិនៃកាកបាទក្រហម (ICRC)ដឹកនាំដោយលោក យឺគ ម៉ុងតានី (Jürg Montani) ប្រធាន ប្រតិភូប្រចាំភូមិភាគ,លោកស្រី ដូហ្សា ណាហ្សេមី សាល់មែន ប្រធានបេសកកម្ម អាយ.ស៊ី.អរ.ស៊ី ប្រចាំកម្ពុជានាព្រឹកថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៦ នៅទីស្នាក់ការកណ្ដាល។

Advertisement

ក្នុងជំនួបនោះសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ICRC ដែលជាដៃគូដ៏រឹងមាំតាំងពីឆ្នាំ១៩៧៩ ដោយបានជួយកម្ពុជាលើការងារមនុស្សធម៌សំខាន់ៗ រួមមាន៖ ការស្វែងរកគ្រួសារបែកបាក់ក្នុងសម័យខ្មែរក្រហម ការផ្សព្វផ្សាយ ច្បាប់មនុស្សធម៌អន្តរជាតិ និងជាពិសេសគឺការជួយសម្របសម្រួលដោះលែងយុទ្ធជនកម្ពុជា ១៨នាក់ ឱ្យបានត្រឡប់មកមាតុ ប្រទេសវិញដោយសុវត្ថិភាព ក្រោយការប៉ះទង្គិចគ្នានៅតាមព្រំដែននាពេលកន្លងទៅ។

សម្តេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានគូសរំលេចថា ក្នុងនាមសម្ដេចគបានចាត់ទុក គណៈកម្មាធិការអន្ដរជាតិ នៃកាក​បាទក្រហម ដែលមានលោក យឺគ ម៉ុងតានី ប្រធានប្រតិភូ អាយ.ស៊ី.អរ.ស៊ី ប្រចាំភូមិភាគ, លោកស្រី ដូហ្សា ណាហ្សេមី សាល់មែន ប្រធានបេសកកម្ម អាយ.ស៊ី.អរ.ស៊ី ប្រចាំកម្ពុជា ដូចជាបងប្រុស ក៏ដូចជាបងស្រី ដែលតែងតែជួយមើលការខុស​ត្រូវដល់សមាគមជាតិទាំងអស់ ជាពិសេសកាកបាទក្រហមកម្ពុជានៅក្នុងកំឡុងឆ្នាំ២០២៥-២០២៦កន្លងមក។

ទន្ទឹមនឹងនេះ សម្តេចប្រធានបានសំណូមពរឱ្យ ICRC បន្តគាំទ្រកាកបាទក្រហមកម្ពុជា លើផ្នែកបច្ចេកទេស ការបណ្ដុះបណ្ដាល ធនធានមនុស្ស និងថវិកា។

ជាការឆ្លើយតប លោក យឺគ ម៉ុងតានី បានបញ្ជាក់ជំហរថានឹងបន្តគាំទ្រកាកបាទក្រហមកម្ពុជាជានិច្ច។ លោកក៏បានកោតសរសើរ ដល់សកម្មជន និងយុវជនកាកបាទក្រហមកម្ពុជា ដែលបានចុះអប់រំផ្សព្វផ្សាយពីហានិភ័យនៃគ្រាប់មីនដល់ពលរដ្ឋតាមខេត្ត ជាប់ ព្រំដែនកម្ពុជា-ថៃ បានយ៉ាងទាន់ពេលវេលា។

សូមបញ្ជាក់ថា នៅក្នុងឆ្នាំ២០២៦ នេះ ICRC គ្រោងនឹងបញ្ជូនគណៈប្រតិភូមកបំពេញការងាររយៈពេលពី ៦ ទៅ ៨សប្តាហ៍ នៅកម្ពុជា ដើម្បីជួយរៀបចំឯកសារ ពង្រឹងសមត្ថភាពឆ្លើយតបគ្រោះមហន្តរាយ និងពង្រីកការអប់រំច្បាប់មនុស្សធម៌អន្តរជាតិ ដល់កងកម្លាំងប្រដាប់អាវុធ និស្សិត ព្រមទាំងរៀបចំសិក្ខាសាលាអន្តរក្រសួងផងដែរ៕


ដោយ៖គ្រី សម្បត្តិ

គ្រី សម្បត្តិ

គ្រី សម្បត្តិ

ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា