ក្នុងពិធីបិទព្រឹត្តិការណ៍កីឡាអូឡាំពិក ប៉ារីស២០២៤ កាលពីថ្ងៃអាទិត្យ ទី១១ ខែសីហា ឆ្នាំ២០២៤ មានការចូលរួមពីសិល្បករល្បីឈ្មោះជាច្រើនរូប ដែលក្នុងនោះក៏មានសិល្បករខ្មែរមួយរូបផងដែរ គឺតារាចម្រៀងរ៉េប ម៉ាន់ វណ្ណដា។

ជាមួយនឹងសម្លៀកបំពាក់បុរាណខ្មែរដ៏ស្រស់ស្អាត វណ្ណដាបានលើកយកទំនុកច្រៀងបទ Time to Rise មកច្រៀងជាមួយភ្លេងនៃបទចម្រៀងរបស់សិល្បករបារាំង Phoenix លើឆាកតន្ត្រីដ៏អស្ចារ្យ ដែលជាមោទកភាពសម្រាប់កម្ពុជា ដែលមានសិល្បករ ចូលរួមសម្ដែងក្នុងព្រឹត្តិការណ៍ដ៏ធំបំផុតមួយនៅលើលោក។