មុនឈានទៅសម្រេចបានការជ្រើសរើសកីឡាករ៥រូបជាផ្លូវការសម្រាប់ក្រុមជម្រើសជាតិ Mobile Legend កម្ពុជា ទៅប្រកួតព្រឹត្តិការណ៍ Esports Nations Cup 2026 សហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជាត្រូវឆ្លងកាត់នីតិវិធីដ៏សំខាន់មួយចំនួនទៀតរបស់ស្ថាប័ន Esports World Cup Foundation។ នេះបើតាមការបញ្ជាក់របស់ឯកឧត្ដម លន់ សាមឌី អគ្គលេខាធិការសហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា។




















