អ្នកស្រី មុំ ម្ដាយខ្សែការពារ សួន សុខាបញ្ញា របស់ក្រុមបាល់ទាត់វិទ្យាល័យសម្ដេច ហ៊ុនសែន ប៊ុនរ៉ានី ច្បារអំពៅ បានបង្ហាញក្ដីរំពឹងចង់ឃើញកូនប្រុសខ្លួន រត់លើវាលស្មៅនៃពហុកីឡដ្ឋានជាតិអូឡាំពិក ក្នុងវគ្គផ្ដាច់ព្រ័ត្រ ពានរង្វាន់ប៉ូការីស្វេត ជើងឯកវិទ្យាល័យ រដូវកាល ២០២៥ ២០២៦ នេះ។
ក្រុមវិទ្យាល័យច្បារអំពៅ បាននាំមុខក្រុមវិទ្យាល័យ ជាស៊ីម សាមគ្គី ០ទល់៣ វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ជើងទី ១ នៅថ្ងៃពុធ ទី៨ ខែមេសា។ ហេតុដូចនេះហើយ បានជាអ្នកស្រី មុំ សង្ឃឹមឃើញកូនប្រុស និងក្រុមបានលេងនៅស្តាតដ៏ធំនៅកម្ពុជា។
ប៉ុន្តែដោយឡែក ទោះបីបាននាំមុខគ្រាប់ក្នុងជើងទី១ អ្នកស្រី មុំ បានផ្ដាំផ្ញើកីឡាករច្បារអំពៅមិនត្រូវប្រហែសមើលស្រាលគូប្រកួតឡើយ។
អ្នកស្រី មុំ បន្ថែមថា ក្នុងការប្រកួតជើងទី១ នេះ អ្នកស្រីបានមកគាំទ្រកូន និងក្រុមទាំងបញ្ហារបួសមិនទាន់ជា។
អ្នកស្រី មុំ តែងតែទៅមើលកូនប្រុសខ្លួនរាល់ការប្រកួត ទាំងផ្ទះរបស់អ្នកស្រីនៅសល់ផ្លូវជាតិលេខ៣។
ជើងទី២ រវាងក្រុមទាំង២នឹងប្រព្រឹត្តទៅនៅថ្ងៃទី២២ ខែមេសា នៅទីលានច្បារអំពៅ៕