បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
Karina, Winter និង Kwon Eunbi ហោះទៅម៉ិកស៊ិក ដើម្បីចូលរួមគាំទ្រក្រុមបាល់ទាត់ជម្រើសជាតិក្នុងព្រឹត្តិការណ៍ World Cup 2026!

Karina, Winter និង Kwon Eunbi ហោះទៅម៉ិកស៊ិក ដើម្បីចូលរួមគាំទ្រក្រុមបាល់ទាត់ជម្រើសជាតិក្នុងព្រឹត្តិការណ៍ World Cup 2026!

សមាជិកក្រុម aespa គឺកញ្ញា Karina និង Winter រួមជាមួយតារាចម្រើនទោលកញ្ញា Kwon Eunbi បានធ្វើដំណើរចាកចេញពីព្រលានយន្តហោះអន្តរជាតិអ៊ីនឈន់ (Incheon International Airport) កាលពីថ្ងៃទី១០ ដើម្បីឆ្ពោះទៅកាន់ប្រទេសម៉ិកស៊ិក ក្នុងនាមជាសមាជិកក្រុមអ្នកគាំទ្រពិសេស «2026 FIFA World Cup Coca-Cola Away Support Team»។

Advertisement

ការធ្វើដំណើរនេះ គឺដើម្បីចូលរួមលើកទឹកចិត្ត និងទះដៃអបអរសាទរដល់ក្រុមបាល់ទាត់ជម្រើសជាតិកូរ៉េខាងត្បូង ផ្ទាល់នៅឯប្រទេសម៉ិកស៊ិក រួមជាមួយអ្នកគាំទ្រដទៃទៀតដែលបានឈ្នះរង្វាន់ពីកម្មវិធីរបស់ Coca-Cola។

គួរបញ្ជាក់ផងដែរថា នៅក្នុងព្រឹត្តិការណ៍ FIFA World Cup 2026 នេះ ក្រុមជម្រើសជាតិកូរ៉េខាងត្បូង ស្ថិតនៅក្នុងពូល A ដោយត្រូវប្រកួតតទល់ជាមួយក្រុម សាធារណរដ្ឋឆែក, ម៉ិកស៊ិក និងអាហ្វ្រិកខាងត្បូង។ ការប្រកួតដំបូងរបស់ពួកគេ គឺត្រូវជួបជាមួយសាធារណរដ្ឋឆែក នៅកីឡដ្ឋានក្នុងទីក្រុង Guadalajara ប្រទេសម៉ិកស៊ិក នៅថ្ងៃទី១២ វេលាម៉ោង ៩:០០ ព្រឹក (ម៉ោងនៅក្នុងប្រទេសខ្មែរ)។

តោះ! ចូលរួមរង់ចាំអ៊ុតមើលទាំងអស់គ្នាថាតើ ក្រុមជម្រើសជាតិកូរ៉េខាងត្បូង អាចឆ្លងផុតវគ្គចែកពូលនេះបានដែរឬទេ ក្រោមការទៅចូលរួមគាំទ្រផ្ទាល់ពីសំណាក់តារាស្រីល្បីៗទាំង ៣ ដួងនេះ?

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា