បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo

បន្ថែមពីលើកីឡារត់ ក្លិបជីរ៉ាន់កម្ពុជា ពង្រីកសក្កានុពលទៅជាក្លិបទ្រីអាត្លុងតែម្ដង

ក្រៅពីកីឡារត់ GeeRun Cambodia នឹងផ្ដោតបន្ថែមទៀតលើទ្រីយ៉ាត្លុង ឌូអាត្លុង និងអាគ័រត្លុង

Advertisement

សហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជាបានប្រកាសពីការទទួលស្គាល់ក្លិបកីឡារត់ជីរ៉ាន់-កម្ពុជា (GeeRun Cambodia) ជាសមាជិកពេញសិទ្ធិថ្មី នៅព្រឹកថ្ងៃអាទិត្យ ទី១ ខែមីនា ឆ្នាំ ២០២៦។

កញ្ញា យ៉ាន់ សុជី ប្រធានក្លិបកីឡារត់ជីរ៉ាន់-កម្ពុជា បញ្ជាក់ថា ការចូលរួមជាសមាជិកសហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជា ព្រោះក្លិបរបស់កញ្ញាមានចក្ខុវិស័យប្រែក្លាយទៅជាក្លិបដែលមានទាំងការបង្ហាត់កីឡាទ្រីយ៉ាត្លុង ឌូអាត្លុង និង អាគ័រត្លុង។

ក្នុងពិធីប្រកាសទទួលស្គាល់ក្លិបសមាជិកថ្មីនេះ លោកស្រី បេង ប៊ុននេត អនុប្រធាន​សហព័ន្ធទ្រីយ៉ាត្លុងកម្ពុជា មានប្រសាសន៍ថាដោយពិនិត្យឃើញថា ក្លិប ជីរ៉ាន់-កម្ពុជា បានស្នើចូលជាសមាជិករបស់សហព័ន្ធ ដើម្បីស្របតាមគោលការណ៍កីឡាជាតិ និងបានពិនិត្យឃើញ ក្លិបនេះបានបំពេញតាមបែបបទផ្សេងៗតាមនីតិវិធីកីឡាជាតិ ហេតុដូចនេះ ទើបសហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជា សម្រេចឱ្យចូលជាសមាជិកពេញសិទ្ធរបស់សហព័ន្ធ។

លោកស្រីអនុប្រធានបន្តថា ការចូលជាសមាជិករបស់ក្លិប ជីរ៉ាន់-កម្ពុជា នាពេលនេះ បានបង្ហាញពីការវិវឌ្ឍ និងជាសញ្ញាវិជ្ជមានមួយក្នុងវិស័យកីឡាជាតិ ដើម្បីសុខភាពសាធារណៈ និងឆ្ពោះទៅរកកីឡាកម្រិតខ្ពស់នាពេលអនាគត។

ចំណែកលោក ងិន សុខបញ្ញា អគ្គលេខាធិការសហព័ន្ធកីឡាទ្រីអាត្លុងកម្ពុជាការក្លាយជាសមាជិករបស់សហព័ន្ធ នឹងធ្វើឱ្យ GeeRun Cambodia ក្លាយជាក្លិបផ្លូវការមួយ។

ក្លិបជីរ៉ាន់-កម្ពុជា ត្រូវបានបង្កើតឡើងដំបូងក្នុងឆ្នាំ ២០២៣ ក្នុងគោលបំណងលើកកម្ពស់សុខមាលភាពសង្គមតាមរយៈកីឡារត់។

សម្រាប់កម្មវិធីហ្វឹកហាត់របស់ជីរ៉ាន់-កម្ពុជា ប្រព្រឹត្តទៅនៅរៀងរាល់ល្ងាចថ្ងៃចន្ទ ពុធ និងសុក្រ និងការហ្វឹកហាត់ឥតគិតថ្លៃមានរៀងរាល់ព្រឹកថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ៕

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា