លោក ប៊ុយ សុភ័ណ្ឌ ប្រធានសហព័ន្ធកីឡាប្រដាល់សកលកម្ពុជាថ្លែងថា ក្រោយទទួលបានជោគជ័យក្នុងខែដំបូងនៃព្រឹត្តិការណ៍កីឡាប្រដាល់សកលអាជីពប្រចាំខែ Dragon the Golden Ring កាលថ្ងៃទី២៨ ខែកុម្ភៈ សហព័ន្ធនឹងរៀបចំការប្រកួតកាន់តែពិសេសថែមទៀត ជាពិសេសគូនារីអន្តរជាតិនៅចុងខែមីនា នេះ។
ថ្នាក់ដឹកនាំសហព័ន្ធសង្កត់ធ្ងន់ថា នេះជាការផ្ដល់ឱកាសដល់បន្ថែមដល់កីឡាការិនី បានបញ្ចេញសមត្ថភាព។
ជុំវិញសប្ដាហ៍ដំបូង លោក ប៊ុយ សុភ័ណ្ឌ ចាត់ទុកដា ពិតជាទទួលបានជោគជ័យ ដោយមានការគាំទ្រច្រើនទាំងអ្នកទស្សនាដោយផ្ទាល់ និងអនឡាញ។ លោករំពឹងថា ក្រុមហ៊ុនវឌ្ឍនៈនឹងបន្តគាំទ្របានយូរអង្វែងទៀត។
ការប្រកួតសប្ដាហ៍ដំបូង Dragon the Golden Ring មាន៦គូដែលប្រព្រឹត្តទៅនៅសាលកីឡាប្រដាល់សកលនៃពហុកីឡដ្ឋានជាតិអូឡាំពិក៕