លោក គឹមសាន អ្នកនិយមកីឡារត់ថ្លែងថា ការប្រើប្រាស់នាឡិកាឆ្លាតវៃ (Smart Watch) ពិតជាសំខាន់ក្នុងតាមដានការរត់ និងសុខភាពបេះដូង។ ហេតុដូចនេះអ្នកនិយមលេងកីឡារត់ខ្ជាប់ខ្ជួនអាចពិចារណាប្រើប្រាស់បានដើម្បីដឹងពីគុណភាពនៃការរត់របស់ខ្លួន។

ជុំវិញការចូលលេងកីឡារត់វិញ លោក គឹមសាន ដែលជាគ្រូជំនួយក្នុងក្រុម GeeRun Cambodia ផងនោះប្រាប់ថា បានប្រលូកចំនួន៣ឆ្នាំមកហើយ ដោយពីមុនលោកនិយមលេងកីឡាបាល់ទាត់ តែដោយសារតែពេលខ្លះមានបញ្ហារបួស លោកបានប្ដូរមកលេងកីឡារត់វិញ។ លោកថា កីឡារត់ធ្វើឱ្យលោកអាចរក្សាកាយសម្បទាបានល្អ។
លោក គឹមសាន ក៏បានលើកទឹកចិត្តដល់មហាជនចូលរួមលេងកីឡាឱ្យបានច្រើនដើម្បីទទួលបានសុខភាពល្អ៕