កីឡាកររត់ឆ្នើមចម្ងាយ៥គីឡូម៉ែត្រ ពិន ស៊ីផៃ ថ្លែងថា មានទម្លាប់ទទួលទានភីហ្សានៅល្ងាចមុនប្រកួតរត់មួយថ្ងៃ ព្រោះអាហារបែប fast food អាចជួយកម្លាំងបានច្រើន។
កីឡាកររត់ឆ្នើមចម្ងាយ៥គីឡូម៉ែត្រ ពិន ស៊ីផៃ ថ្លែងថា មានទម្លាប់ទទួលទានភីហ្សានៅល្ងាចមុនប្រកួតរត់មួយថ្ងៃ ព្រោះអាហារបែប fast food អាចជួយកម្លាំងបានច្រើន។
សម្រាប់ព្រឹកថ្ងៃប្រកួតវិញ ស៊ីផៃ និយមទទួលទានសូកូឡាមួយម៉ោងមុនដើម្បីទ្រាប់ពោះ។
ពិន ស៊ីផៃ ចាប់ផ្ដើមលេងកីឡារត់៣ឆ្នាំកន្លងមកហើយ និងបានវិវឌ្ឍពីការរត់ធម្មតាចូលដល់ការរត់ប្រកួតផ្លូវការ ចេញពីវិញ្ញាសា៥គីឡូម៉ែត្រ។ គេថា នេះជាជំហានដំបូង ហើយនឹងអាចឈានដល់គីឡូម៉ែត្រកាន់តែឆ្ងាយថែមទៀត។
ពិន ស៊ីផៃ ជាទូទៅរត់វិញ្ញាសា 5K និងទទួលបានលេខ១ញឹកញាប់។