កីឡាករជម្រើសជាតិជឺជីតស៊ូកម្ពុជា សៅ សុភារ៉ា ប្រាប់ថា ចំណូលពីការប្រកួតទាំងក្នុងស្រុក និងលើឆាកអន្តរជាតិ ធ្វើឱ្យរូបគេមានលទ្ធភាពគ្រប់គ្រាន់ដើម្បីផ្គត់ផ្គង់លើការសិក្សាដោយខ្លួនឯង ទាំងសាលារៀន និងសម្ភារៈសិក្សា។

សៅ សុភារ៉ា បានចូលហ្វឹកហាត់កីឡាជឺជីតស៊ូដំបូងក្នុងឆ្នាំ២០១៨ តាមរយៈបងស្រីដែលបានហ្វឹកហាត់កីឡានេះដែរ។ កាលណោះគេចង់សាកល្បងកីឡាមួយនេះ បន្ទាប់ពីធ្លាប់បានលេងកីឡាបាល់ទាត់ និងកីឡាថាសហោះ ហើយក៏បានចាប់រហូតដល់បច្ចុប្បន្ន។
យុវជនមានប្រភពពីសង្កាត់ទួលសង្កែ រំឭកដែរថា ពេលនោះ គេ និងមិត្តភក្ដិជាច្រើនទៀតបានជិះរ៉ឺម៉កពីផ្ទះទៅហ្វឹកហាត់ដល់ក្លិបនៅសង្កាត់បឹងត្របែក។ គេបានខិតខំតស៊ូជម្នះឧបសគ្គ និងការមើលមួយចំនួនរហូតដល់ទទួលបានផ្លែផ្កាដូចសព្វថ្ងៃ។
សៅ សុភារ៉ា បច្ចុប្បន្នកំពុងសិក្សាថ្នាក់ទី១២។ គេមានបំណងប្រាថ្នាឈ្នះមេដាយឱ្យបានច្រើនលើឆាកអន្តរជាតិជូនជាតិ និងចង់ឱ្យជនរួមជាតិស្គាល់កីឡាកាន់តែច្រើនថែមទៀត។ គេក៏ចង់ក្លាយជាគ្រូបង្វឹកមួយរូបដែរនាពេលអនាគត៕