សហព័ន្ធកីឡាបាល់ទាត់កម្ពុជា នៅថ្ងៃទី១ ខែមេសានេះ បានរៀបចំកម្មវិធីបទបង្ហាញស្ដីពីការអភិវឌ្ឍកីឡាបាល់ទាត់រយៈពេលវែងពីកម្រិតមតេ្តយ្យរហូតដល់ក្រុមជម្រើសជាតិ ដោយមានការចូលរួមធ្វើបទបង្ហាញពីលោក Byer Thomas Francis ។ ពិធីបើកវគ្គនេះ ធ្វើឡើងក្រោមអធិបតីភាពឯកឧត្តម សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា។
























