បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo

ព្រះខ័នរាជស្វាយរៀងកំពុងស្ថិតលើវិថីក្លាយជាក្រុមដំបូងគេនៅកម្ពុជាដែលឈ្នះជើងឯកលីគកំពូល៣រដូវកាលជាប់គ្នា

ព្រះខ័នរាជស្វាយរៀងកំពុងតែខិតទៅកៀកការបង្កើតកំណត់ត្រាថ្មីក្នុងលីគកំពូលកម្ពុជា ដោយការអាចក្លាយជាក្រុមដំបូងគេដែលឈ្នះជើងឯក Cambodian Premier League ៣លើកជាប់គ្នា បើគិតចាប់តាំងពីការរៀបចំក្របខណ្ឌបាល់ទាត់កំពូលកម្ពុជាសាជាថ្មីលក្នុងឆ្នាំ២០០៥ មក។

Advertisement

គិតត្រឹមសប្ដាហ៍ទី២៧ នៅ Cambodian Premier League 2025/2026 និងពីការប្រកួត២៥លើក ព្រះខ័នរាជស្វាយរៀងមាន៦២ពិន្ទុ នាំមុខក្រុមលេខ២ ភ្នំពេញក្រោន ចំនួន១៥ពិន្ទុ ខណៈការប្រកួតនៅសល់៥លើកទៀត។ ការប្រកួតបន្ទាប់របស់ក្រុមការពារតំណែងជើងឯកមួយនេះ ត្រូវប៉ះក្រុមម្ចាស់ផ្ទះ MOI Kampong Dewa នៅថ្ងៃទី១២ ខែមេសា។

បើនិយាយពីការឈ្នះជើងឯកវិញ ព្រះខ័នរាជស្វាយរៀងបានលើកពានលីគកំពូល ២លើកជាប់គ្នាហើយ គឺរដូវកាល ២០២៣/២០២៤ និង ២០២៤/២០២៥ ហើយបើសរុបចំនួនជើងឯក គឺបាន៤លើក ពោលបូកទាំងរដូវកាល ២០១៣ និង ២០១៩។

ដោយឡែក ប្រសិនបើយើងនិយាយពីការឈ្នះជើងឯកលីគកំពូលចំនួន ២រដូវកាលជាប់គ្នាវិញ ក្រៅពីព្រះខ័នរាជស្វាយរៀង គឺមានក្រុមចំនួន៣ផ្សេងទៀតដែលធ្លាប់ធ្វើបាន គឺអតីតក្រុមខេមរាកីឡា ភ្នំពេញក្រោន និង បឹងកេត។

ក្រុមខេមរាកីឡាដែលត្រូវបានរំសាយក្នុងឆ្នាំ២០១១នោះធ្លាប់ឈ្នះជើងឯកលីគកំពូលកម្ពុជា២លើកជាប់គ្នា គឺក្នុងរដូវកាល ២០០៥ និង ២០០៦។ ចំណែកភ្នំពេញក្រោនធ្លាប់ធ្វើលើកពាន២ដងជាប់គ្នា ចំនួន៣ដង គឺរដូវកាល ២០១០ រដូវកាល ២០១១ រដូវកាល ២០១៤ រដូវកាល ២០១៥ និងធ្វើបានសាជាថ្មី រដូវកាល ២០២១ និងរដូវកាល ២០២២។ ជាមួយគ្នា បឹងកេតធ្លាប់លើកពានលីគកំពូល២ដងជាប់គ្នា បានមួយលើកដែរ គឺ រដូវកាល ២០១៦ និងរដូវកាល ២០១៧។ សូមបញ្ជាប់ថា រដូវកាលបាល់ទាត់កម្ពុជា នាពេលនោះ គឺគិតគត់ឆ្នាំ តែចាប់ពីរដូវកាល ២០២៣/២០២៤ មក ត្រូវបានប្ដូរមកគិតឆ្លងឆ្នាំវិញ។

ដូច្នេះសម្រាប់រដូវកាលនេះ តើព្រះខ័នរាជស្វាយរៀង អាចបង្កើតកំណត់ត្រាថ្មី ក្នុងនាមជាក្រុមដំបូងគេនៅកម្ពុជាដែលអាចលើកពានលីគកំពូល៣រដូវកាលជាប់គ្នាបានទេ?

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា