ថ្ងៃទី២៦ ខែមេសា ពួកយើងជុំគ្នា រត់ពីចម្ងាយ ជាមួយអ្នកឧបត្ថម្ភផ្ដាច់មុខក្នុងព្រឹត្តិការណ៍ «រត់ដោយបេះដូង» លើកទី៣ ឆ្នាំ២០២៦ — ក្រុមហ៊ុន ដាយ អុិឈិ ឡាយហ្វ៍ Daiichi Life Cambodia ដោយមានការចូលរួមពីក្រុមរត់ Siem Reap Running Group ផងដែរ នៅបរិវេណឧទ្យានអង្គរ ជាមួយទេសភាពស្រស់ស្អាត និងអាកាសធាតុបរិសុទ្ធ ក្នុងការផ្សព្វផ្សាយពីព្រឹត្តិការណ៍រត់ ដើម្បីចូលរួម រៃអង្គាសថវិកា និងលើកកម្ពស់ការយល់ដឹងអំពីកុមារដែលមានតម្រូវការការអប់រំពិសេស។










































