ដោយសារតែមានចំណង់ចំណូលចិត្តទស្សនាភាពយន្ដ និង ថតរូប កីឡាការិនីជម្រើសជាតិកម្ពុជាតេក្វាន់ដូ WT កម្ពុជា គ្រី លីដែន សម្រេចចិត្តរៀនជំនាញទាក់ទងទៅនឹងផ្នែកផ្សព្វផ្សាយនៅមហាវិទ្យាល័យ។
ដោយសារតែមានចំណង់ចំណូលចិត្តទស្សនាភាពយន្ដ និង ថតរូប កីឡាការិនីជម្រើសជាតិកម្ពុជាតេក្វាន់ដូ WT កម្ពុជា គ្រី លីដែន សម្រេចចិត្តរៀនជំនាញទាក់ទងទៅនឹងផ្នែកផ្សព្វផ្សាយនៅមហាវិទ្យាល័យ។
យុវតីមានកំណើតនៅខេត្តបាត់ដំបងរំឭកថា ចូលចិត្តការរចនារូបភាពតាំងពីមុនចូលរៀននៅមហាវិទ្យាល័យម្ល៉េះ និងរចនាតាមទូរសព្ទលេងៗខ្លួនឯង ហើយក្រោយមកពេលក៏រៀនតាមរៀមច្បងចេះកាត់តាមកុំព្យូទ័រ និងឈានទៅរៀនថតរូបថែមទៀត។
កីឡាការិនីទម្ងន់-49គីឡូក្រាមលើកឡើងថា ដោយសារតែចំណង់ចំណូលចិត្ត និងជំនាញទាំងនេះ នាងបំណងចង់ធ្វើការផ្នែកផ្សព្វផ្សាយ ឬអាចទាក់ទងទៅនឹង digital marketing ព្រោះសុទ្ធតែត្រូវការចំណេះដឹងពាក់ព័ន្ធនឹងការថត និងរចនារូបភាព។ ទន្ទឹមនឹងនេះ សព្វថ្ងៃលីដែន ក៏បានឆ្លៀតទទួលការងារក្រៅម៉ោងផ្នែករចនារូបភាព និងថតរូបខ្លះដែរដើម្បីសម្រួចបទពិសោធ។
គ្រី លីដែន ចាប់ផ្ដើមហ្វឹកហាត់កីឡាតេក្វាន់ដូ រយៈពេល៨ឆ្នាំមកហើយ ដោយសារតែមានការណែនាំពីមិត្តភក្ដិ ហើយក៏កាន់តែស្រលាញ់កីឡាមួយនេះ និងបានប្រឹងប្រែងព្យាយាមហ្វឹកហាត់រហូតទទួលបានសមិទ្ធផលល្អៗជាហូរហែ។ លុះដល់ឆ្នាំ២០២១ និស្សិតឆ្នាំទី៣រូបនេះបានជាប់ជម្រើសជាតិរហូតដល់សព្វថ្ងៃ៕