ត្រៀមតតាំងកីឡាករប្រដាល់សកលឆ្នើមកម្ពុជាវិញម្ដងកីឡាករប្រដាល់សកលជនជាតិអង់ហ្គោឡា Deizon Ba Tsirai Sapalo អះអាងថា បានត្រៀមខ្លួនរួចជាស្រេចហើយដើម្បីកីឡាករជម្រើសជាតិកម្ពុជា Anvar Nasredinov។
ត្រៀមតតាំងកីឡាករប្រដាល់សកលឆ្នើមកម្ពុជាវិញម្ដងកីឡាករប្រដាល់សកលជនជាតិអង់ហ្គោឡា Deizon Ba Tsirai Sapalo អះអាងថា បានត្រៀមខ្លួនរួចជាស្រេចហើយដើម្បីកីឡាករជម្រើសជាតិកម្ពុជា Anvar Nasredinov។
ជំនួបរវាងអ្នកទាំង២នឹងកើតឡើងក្នុងកម្មវិធីប្រដាល់សកលប្រចាំខ្មែរ Dragon the Golden Ring នៅល្ងាចថ្ងៃសុក្រ ទី២៩ ខែឧសភា ឆ្នាំ ២០២៦ នាសាលកីឡាប្រដាល់សកលនៃពហុកីឡដ្ឋានជាតិអូឡាំពិក។
Deizon ដែលមានជំនាញ kickboxing និងធ្លាប់ហ្វឹកហាត់ការ៉ាតេ បានមកហ្វឹកហាត់កីឡាប្រដាល់គុនខ្មែរនៅកម្ពុជាជិតមួយឆ្នាំហើយ ព្រោះចង់សាកល្បងក្បាច់គុនថ្មី។ គេក៏ចាញ់ពិន្ទុកីឡាករព្រំ សំណាង និង កែវ រំចង់ តែថា មិនជាបញ្ហាទេ ព្រោះបានប៉ះអ្នកខ្លាំង និងទទួលបានបទពិសោធល្អៗ។