ដោយសារតែឧបនិស្ស័យ និងចំណាប់អារម្មណ៍តពីអ៊ំប្រុស កីឡាករប្រដាល់សកលវ័យក្មេង វុទ្ធី ដេមី បានចាប់ជំនាញគំនូរតាំងពីក្មេងម្ល៉េះ។ គេថាកន្លងមកធ្លាប់បានចូលរួមការប្រកួតប្រជែង និងបានទទួលការងារគូរជាហូរហែមកដែរ។

ទាក់ទងទៅនឹងការហ្វឹកហាត់កីឡាប្រដាល់សកលវិញ យុវជនមានលំនៅនៅសង្កាត់ទួលសង្កែ បានចូលហ្វឹកហាត់នៅស្តាតអូឡាំពិករយៈពេល២ខែហើយ។
វុទ្ធី ដេមី ប្រាប់ថា ចង់ក្លាយជាកីឡាករកម្រិតអាជីពតែម្ដង និងពេលអនាគតក៏ចង់ក្លាយជាវិចិត្រករឆ្នើមមួយរូបដូចអ៊ំប្រុសរបស់គេដែរ៕