បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ក្រុមហ៊ុនធានារ៉ាប់រង ហ្វតតេ បង្កើតប្រវត្តិសាស្ត្រថ្មី ក្នុងការគាំពារសុវត្ថិភាពអត្តពលិក តាមរយៈការដាក់ឱ្យប្រើប្រាស់កញ្ចប់ការពារសម្រាប់អ្នករត់ម៉ារ៉ាតុងជាលើកដំបូងបង្អស់ ក្នុងព្រឹត្តិការណ៍ទិវារត់ប្រណាំងម៉ារ៉ាតុងចក្រភពអង្គរ ឆ្នាំ២០២៦

ក្រុមហ៊ុនធានារ៉ាប់រង ហ្វតតេ បង្កើតប្រវត្តិសាស្ត្រថ្មី ក្នុងការគាំពារសុវត្ថិភាពអត្តពលិក តាមរយៈការដាក់ឱ្យប្រើប្រាស់កញ្ចប់ការពារសម្រាប់អ្នករត់ម៉ារ៉ាតុងជាលើកដំបូងបង្អស់ ក្នុងព្រឹត្តិការណ៍ទិវារត់ប្រណាំងម៉ារ៉ាតុងចក្រភពអង្គរ ឆ្នាំ២០២៦

ក្នុងឱកាសដែលទស្សនាវដ្តី Forbes បានផ្តល់ជាចំណាត់ថ្នាក់ដល់ «ទិវារត់ប្រណាំងម៉ារ៉ាតុងចក្រភពអង្គរ » ដែលជាព្រឹត្តិការណ៍ប្រវត្ថិសាស្រ្តអស្ចារ្យដ៏ឆ្នើមមួយក្នុងចំណោមព្រឹត្តិការណ៍រត់ប្រណាំងទាំង ១២ នៅលើពិភពលោកដែលមិនគួររំលងក្នុងឆ្នាំ២០២៦នោះ ក្រុមហ៊ុនធានារ៉ាប់រងឈានមុខគេនៅកម្ពុជា ហ្វតតេ បានបោះជំហានទៅមុខក្នុងការផ្តល់ជូនការពារដល់អ្នករត់ប្រណាំង ជាមួយនឹងកញ្ចប់ធានារ៉ាប់រងពិសេសរយៈពេល ៣ថ្ងៃ ដែលមិនធ្លាប់មានពីមុនមក។

Advertisement

រាជធានីភ្នំពេញ, ព្រះរាជាណាចក្រកម្ពុជា — ការដែលបានក្លាយជាអ្នករត់ប្រណាំងម្នាក់នៅក្នុងព្រឹត្តិការណ៍ទិវារត់ប្រណាំងម៉ារ៉ាតុងចក្រភពអង្គរ គឺមានមោទនភាពយ៉ាងជ្រាលជ្រៅ និងវិសេសវិសាលបំផុត។ វាគឺជាឱកាសដ៏ពិសេសមួយក្នុងការសាកល្បងដែនកំណត់នៃសមត្ថភាពរបស់ខ្លួន នៅលើទឹកដីបេតិកភណ្ឌពិភពលោកនៃអង្គការយូណេស្កូ (UNESCO) រួមជាមួយនឹងការស្រូបយកខ្យល់អាកាសបរិសុទ្ធនាពេលព្រលឹមស្រាងៗនៅលើទឹកដីប្រវត្តិសាស្ត្រ ក៏ដូចជាការបានយកឈ្នះដល់គោលដៅលើវិថីរត់ប្រណាំងដែលទស្សនាវដ្តី Forbes ទើបតែបានជ្រើសរើសជា «ពិធីរត់ប្រណាំងម៉ារ៉ាតុងដ៏ឆ្នើមមួយក្នុងចំណោមទាំង ១២ ដែលគួរតែទៅចូលរួមបំផុតក្នុងឆ្នាំ២០២៦នេះ»។

ខណៈពេលដែលអត្តពលិកជាតិ និងអន្តរជាតិរាប់ពាន់នាក់កំពុងរៀបចំខ្លួនចូលរួមក្នុងព្រឹត្តិការណ៍រត់ប្រណាំងម៉ារ៉ាតុងចក្រភពអង្គរលើកទី១១ នៅថ្ងៃទី២ ខែសីហា ឆ្នាំ២០២៦ ខាងមុខនេះ ចលនានៃការរត់ប្រណាំងនៅកម្ពុជាបាននិងកំពុងឈានដល់កម្រិតកំពូលជាប្រវត្តិសាស្ត្រ។ ដោយមើលឃើញពីការតស៊ូ ទឹកចិត្តស្រឡាញ់ និងភាពស្វិតស្វាញរបស់សហគមន៍អ្នករត់ប្រណាំង សម្ព័ន្ធក្រុមហ៊ុនធានារ៉ាប់រង ហ្វតេតេ ដែលជាក្រុមហ៊ុនធានារ៉ាប់រងឈានមុខគេនៅកម្ពុជា បានប្រកាសពីសមិទ្ធផលដ៏អស្ចារ្យមួយ នោះគឺការដាក់ឱ្យប្រើប្រាស់នូវកញ្ចប់ការពារគ្រោះថ្នាក់បុគ្គលជាលើកដំបូងបង្អស់នៅក្នុងប្រទេស ដែលត្រូវបានរចនាឡើងយ៉ាងពិសេសសម្រាប់អ្នករត់ម៉ារ៉ាតុងចក្រភពអង្គរ លើកទី១១។

ជាលើកដំបូងនៅក្នុងប្រវត្តិសាស្ត្រកីឡារត់ប្រណាំងរបស់កម្ពុជា អត្តពលិកមិនត្រឹមតែរត់ទៅមុខជាមួយនឹងក្តីបំណង ការប្តេជ្ញាចិត្តប៉ុណ្ណោះទេ ប៉ុន្តែពួកគេនឹងរត់ទៅមុខដោយភាពកក់ក្តៅ និងសេចក្តីសុខសាន្តក្នុងចិត្តយ៉ាងពិតប្រាកដមួយ។

វាជាបទដ្ឋានប្រវត្តិសាស្ត្រសម្រាប់ការថែទាំអត្តពលិក

ទោះបីជាការរត់ចម្ងាយឆ្ងាយ គឺជាការអបអរសាទរចំពោះសុខភាព និងសហគមន៍ក៏ដោយ វាក៏ទាមទារឱ្យមានការត្រៀមលក្ខណៈសម្រាប់បញ្ហាប្រឈមដែលអាចកើតមានឡើង មើលមិនឃើញផងដែរ។ ស្របតាមចក្ខុវិស័យស្នូលរបស់ខ្លួនក្នុងការជួយជម្រុញឱ្យមនុស្សគ្រប់គ្នា «រស់នៅដោយភាពជឿជាក់» ក្រុមហ៊ុន ហ្វតតេ កំពុងលើកកម្ពស់ស្តង់ដារសុវត្ថិភាពនៃព្រឹត្តិការណ៍រត់ប្រណាំងនៅកម្ពុជា ដោយផ្តល់ជូននូវការការពារប្រកបដោយទំនុកចិត្ត និងទូលំទូលាយបំផុត ដែលមិនធ្លាប់មានពីមុនមក។

កញ្ចប់ការពារពិសេសនេះត្រូវបានរៀបចំឡើងដើម្បីគ្របដណ្តប់លើបទពិសោធន៍ពេញមួយចុងសប្តាហ៍នៃព្រឹត្តិការណ៍រត់ប្រណាំង ដោយមានសុពលភាពពេញ ៣ថ្ងៃ៖ គឺមួយថ្ងៃមុនការប្រកួត ថ្ងៃប្រកួតផ្ទាល់ និងមួយថ្ងៃបន្ទាប់ពីការប្រកួតបញ្ចប់។ នេះគឺដើម្បីធានាថាអ្នករត់ប្រណាំងទាំងអស់ទទួលបានការការពារពេញលេញ ចាប់តាំងពីពេលពួកគេធ្វើដំណើរមកដល់ រហូតដល់ពេលពួកគេត្រឡប់ទៅផ្ទះវិញដោយសុខសុវត្ថិភាព។

កញ្ចប់ការពារដែលរួមបញ្ចូលគ្នានេះ ផ្តល់ជូនសម្រាប់អ្នកចូលរួមដែលមានអាយុចាប់ពី ១ ដល់ ៧០ឆ្នាំ នូវការគាំពារយ៉ាងសំខាន់ៗដូចជា៖

  • ថវិកាព្យាបាលជាទឹកប្រាក់ចំនួន ៥០០ ដុល្លារអាមេរិក៖ មានសុពលភាពសម្រាប់ការចំណាយលើការព្យាបាល ដែលបណ្តាលមកពីគ្រោះថ្នាក់ជាយថាហេតុ ឬការពុលអាហារ ក្នុងអំឡុងពេល ៣ថ្ងៃនៃកញ្ចប់ការពារនេះ។
  • ការការពារសរុបជាទឹកប្រាក់ ៥,០០០ ដុល្លារអាមេរិក៖ ជាការឧបត្ថម្ភគាំទ្រផ្នែកហិរញ្ញវត្ថុយ៉ាងសំខាន់ ក្នុងករណីមានគ្រោះថ្នាក់ជាយថាហេតុបណ្តាលឱ្យបាត់បង់ជីវិត ឬពិការភាពអចិន្ត្រៃយ៍។

វាជាការការពារស្មារតីនៃការប្រកួត

«នៅពេលដែលពួកគាត់កំពុងរត់ប្រណាំង យើងចង់ឱ្យពួកគាត់ទាំងអស់គ្នាផ្ដោតអារម្មណ៍ទាំងស្រុងទៅលើទិដ្ឋភាពប្រវត្តិសាស្ត្រដ៏ស្រស់ត្រកាល បរិយាកាសដ៏អស្ចារ្យ និងមោទនភាពដែលមិនអាចបំភ្លេចបាននៅពេលរត់កាត់ខ្សែផ្តាច់ព័ត្រ» លោក ព្រូ ស៊ីថន អគ្គនាយក នៃក្រុមហ៊ុន ធានារ៉ាប់រងអាយុជីវិត ហ្វតតេឡាយហ្វ៍ ​បានរៀបរាប់ប្រាប់ជាមួយនឹងទឹកមុខរីកយ៉ាង​រីករាយ។ «តាមរយៈការណែនាំកញ្ចប់ការពារពិសេសនេះជាលើកដំបូង យើងកំពុងធានាថាអ្នកចូលរួមគ្រប់រូប មិនថាជាអ្នករត់ក្នុងស្រុក ឬជាអ្នកដំណើរមកពីអន្តរជាតិឡើយ គឺត្រូវបានការពារពីហានិភ័យផ្សេងៗ ដើម្បីជួយឱ្យពួកគេអាច រក្សាការការពារ (Protect) ជម្នះទៅមុខ និងទទួលបានភាពជោគជ័យ ។»

តាមរយៈគំនិតផ្តួចផ្តើមជាប្រវត្តិសាស្ត្ររបស់ក្រុមហ៊ុន ហ្វតតេ នេះ ព្រឹត្តិការណ៍រត់ប្រណាំងម៉ារ៉ាតុងចក្រភពអង្គរ មិនត្រឹមតែពង្រឹងឋានៈខ្លួនជាការប្រកួតវប្បធម៌កម្រិតពិភពលោកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងកំពុងបង្កើតនូវស្តង់ដារថ្មីមួយ សម្រាប់ការយកចិត្តទុកដាក់ និងថែទាំអត្តពលិកនៅក្នុងតំបន់ផងដែរ។

បែបបទក្នុងការទទួលបានកញ្ចប់ការពាររបស់អ្នកពីហ្វតតេ

អ្នករត់ប្រណាំងម៉ារ៉ាតុងចក្រភពអង្គរ អាចទទួលបានកញ្ចប់ការពារពិសេសនេះយ៉ាងងាយស្រួល ដោយគ្រាន់តែស្កេនលើ កូដ QR (QR Codes) ផ្លូវការដែលមាននៅលើសម្ភារៈផ្សព្វផ្សាយរបស់ក្រុមហ៊ុនទាក់ទងនឹងទិវារត់ប្រណាំងម៉ារ៉ាតុងចក្រភពអង្គរ ឬដោយការទាក់ទងផ្ទាល់ទៅកាន់ក្រុមហ៊ុន ហ្វតតេ តាមរយៈលេខ 081 885 399

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា