សហព័ន្ធកីឡាថ្មីមួយទៀតនៅកម្ពុជា គឺសហព័ន្ធកីឡាសាំបូកម្ពុជា ត្រូវបានប្រកាសដំណើរការជាផ្លូវការសម្រាប់អាណត្តិទី១ ឆ្នាំ ២០២៦-២០៣០ នៅព្រឹកថ្ងៃពុធ ទី១ ខែកក្កដា ឆ្នាំ២០២៦នេះ។
សហព័ន្ធកីឡាថ្មីមួយទៀតនៅកម្ពុជា គឺសហព័ន្ធកីឡាសាំបូកម្ពុជា ត្រូវបានប្រកាសដំណើរការជាផ្លូវការសម្រាប់អាណត្តិទី១ ឆ្នាំ ២០២៦-២០៣០ នៅព្រឹកថ្ងៃពុធ ទី១ ខែកក្កដា ឆ្នាំ២០២៦នេះ។
ក្នុងមហាសន្និបាតអាណត្តិទី១នៅឯស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ឯកឧត្ដម ប៊ុយ សុភ័ណ្ឌ អគ្គលេខាធិការសហព័ន្ធកីឡាសាំបូកម្ពុជា មានប្រសាសន៍ថា ក្រោយទទួលអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមបណ្ឌិតទេសរដ្ឋមន្ត្រី ថោង ខុន និងក្រោមការចង្អុលបង្ហាញផ្ទាល់ពី ឯកឧត្តម វ៉ាត់ ចំរើន ក្រុមការងាររៀបចំបង្កើតសហព័ន្ធកីឡាសាំបូកម្ពុជាបានសហការជាមួយសហព័ន្ធកីឡាសាំបូអន្តរជាតិ តាមរយៈលោក Maxim គ្រូបង្វឹកសាំបូអន្តរជាតិ ក្នុងការរៀបចំបំពេញនូវលក្ខខណ្ឌ និងគោលការណ៍តម្រូវផ្សេងៗ ដើម្បីឈានទៅស្នើសុំការទទួលស្គាល់ជាផ្លូវការពីក្រសួងអប់រំ យុវជន និងកីឡា និង
គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។ ជាលទ្ធផល សហព័ន្ធបានសហការជាមួយបណ្តាក្លឹប-សហព័ន្ធកីឡាយុទ្ធគុននៅកម្ពុជា បង្កើតបានក្លឹបកីឡាសំាបូជាសមាជិកចំនួន ៦ក្លឹប ដែលជាលក្ខខណ្ឌតម្រូវមួយរបស់ក្រសួងអប់រំ យុវជន និងកីឡាក្នុងការបង្កើតសហព័ន្ធកីឡាជាតិថ្មីនៅកម្ពុជា។